ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ ខេត្ដតាកែវ​រង​ការ​ចោទ​ថា​ ប្រព្រឹត្ដ​អំពើ​ពុក​រលួយ

ចែករំលែក៖

​ខេត្ដតាកែវ​៖​ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ដតាកែវ​លោក​ ជួន​ វ៉ា​ន​ រង​ការ​ចោទ​ថា​ បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ ជាមួយនឹង​មន្ដ្រី​នៅ​ក្នុង​មន្ទីរ​ក៏​ដូច​ជា​ តាម​ទីវ​ត្ដ​អារាម​ ប៉ុន្ដែ​លោក​ប្រធាន​ មន្ទីរ​បាន​បដិសេធ​ ។​ យ៉ាងណា​ក៏​ដោយ​ រឿង​នេះ​ត្រូវ​បាន​ក្រុម​មន្ដ្រី​ដែល​ចោទ​ ប្រកាន់​អះអាង​ថា​ សេចក្ដី​បដិសេធ​ របស់​លោក​ ជួន​ វ៉ា​ន​ មិន​គ្រប់គ្រាន់​ទេ​។​ ផ្ទុយ​ទៅ​វិញ​អ្វីៗ​អាស្រ័យ​លើ​អង្គភាព​ ប្រឆាំង​អំពើ​ពុក​រលួយ​ជា​អ្នកស៊ើប​អង្កេត​។​

monty11

​លោក​ សេង​ សុខ​នី​ អ្នកនាំពាក្យ​ ក្រសួង​ធម្មការ​ និង​សាសនា​បាន​ថ្លែង​ ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្ន្នុ​ង​ ស្រុក​ឱ្យ​ដឹង​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​ រលួយ​កំពុង​តែ​បើក​ការ​ស៊ើបអង្កេត​ពី​ បញ្ហា​នេះ​ រីឯ​លោក​ប្រធាន​មន្ទីរ​ធម្មការ​ ខេត្ដតាកែវ​នោះ​ក៏​បាន​ធ្វើ​របាយការណ៍​ ផ្ញើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​ ហើយ​ដែរ​ ។​ លោក​ថ្លែង​ថា​ “​ចំណាត់ការ​ បន្ដ​យ៉ាងណា​នោះ​វា​ជា​រឿង​របស់​អង្គភាព​ ប្រឆាំង​អំពើ​ពុក​រលួយ​”​ ។​

​ក្រុម​មន្ដ្រី​នៅ​ក្នុង​មន្ទីរ​ធម្មការ​ និង​ សាសនា​ខេត្ដតាកែវ​បាន​អះអាង​ថា​ លោក​ប្រធាន​មន្ទីរ​បាន​ប្រព្រឹត្ដ​អំពើ​ពុក​ រលួយ​គួរ​ឱ្យ​អៀនខ្មាស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ យក​ប្រាក់​ពី​ចៅអធិការ​វត្ដ​ដែល​ត្រូវ​តែងតាំង​ថ្មី​ចាប់ពី​៣០០​ដុល្លារ​ដល់​៥០០​ ដុល្លារ​ ។​ តាម​ប្រភព​រាយការណ៍​ថា​ ចៅ​ អធិការ​វត្ដ​ទូ​ទាំង​ខេត្ដតាកែវ​បើ​ចង់បាន​តំណែង​ជា​ចៅអធិការ​វត្ដ​ពេញ​សិទ្ធិ​ត្រូវ​ តែ​បង់ប្រាក់​ជូន​លោក​ ជួន​ វ៉ា​ន​ ចាប់ពី​ ១០០​ដុល្លារ​ ដល់​៣០០​ដុល្លារ​ និង​តំណែង​ អនុគណ​ស្រុក​និង​មេគណ​ខេត្ដ​ត្រូវ​សូក​លុយ​ពី​២.០០០​ដុល្លារ​ទៅ​៣.៥០០​ដុល្លារ​។​ ក្រៅពី​នេះ​មាន​បញ្ហា​ជ្រើសរើស​មន្ដ្រី​ ធម្មការ​ត្រូវ​សូក​លុយ​លោក​ប្រធាន​ចាប់ពី​២.០០០​ដុល្លារ​ ដល់​៣.០០០​ដុល្លារ​ ។​ រីឯ​ការ​ប្រឡង​ពុទ្ធិកបឋមសិក្សា​ត្រូវ​សូក​លុយ​២០០​ដុល្លារ​ដល់​៣០០​ដុល្លារ​ ។​

​រឿងរ៉ាវ​របស់​លោក​ប្រធាន​មន្ទីរ​ធម្ម​ ការ​និង​សាសនា​ខេត្ដតាកែវ​មិន​ត្រឹមតែ​ មន្ដ្រី​នៅ​ក្នុង​អង្គភាព​ទម្លាយ​ឱ្យ​ដឹង​ប៉ុណ្ណោះ​ ទេ​ សូ​ម្បី​តែ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​ ហ្វេ​ស​ប៊ុ​ក​ក៏​មានការ​វាយប្រហារ​ខ្លាំង​ ណាស់​ដែរ​ ។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ព័ត៌មាន​ថ្មី​ ទាន់​ហេតុការណ៍​ក៏​ដូច​ជា​ “​ចូល​កុំ​ស្អប់​ អ្នក​ណា​ក្នុង​ជីវិត​របស់​លោក​អ្នក​”​ សុទ្ធ​ តែ​បាន​លាតត្រដាង​អំពី​បញ្ហា​អំពី​ពុក​ រលួយ​របស់​លោក​ប្រធាន​មន្ទីរ​ធម្មការ​ ម្នាក់​នេះ​ ។​ គួរ​គេ​និយាយ​ស្រ​ដៀង​គ្នា​ថា​ នៅ​ពេល​មិន​ទាន់​ឡើង​ធ្វើ​ជា​ប្រធាន​មន្ទីរ​ លោក​ ជួន​ វ៉ា​ន​ ជិះ​តែ​ម៉ូតូ​កញ្ចាស់​មួយ​ គ្រឿង​ប៉ុណ្ណោះ​ ប៉ុន្ដែ​ពេល​ដែល​បាន​ឡើង​ ធ្វើ​ជា​ប្រធាន​មិន​បាន​ប៉ុន្មាន​ផង​ ស្រាប់​ តែ​មាន​លុយ​ទិញ​រថយន្ដ​,​ ទិញ​ដី​ ដើរ​ផឹក​ ស៊ី​ចូល​ខារ៉ាអូខេ​រាល់​យប់​ ។​ ម្ចាស់​គណនី​ ទាំងនេះ​បាន​និយាយ​ថា​ បើ​ក្រសួង​ធម្មការ​ មិន​ដក​លោក​ជួន​ វ៉ា​ន​ ចេញ​ទេ​នៅ​ក្នុង​ មន្ទីរ​នេះ​ប្រាកដជា​ច្របូកច្របល់​ និង​ មាន​បញ្ហា​អយុត្ដិធម៌​កាន់តែ​កើនឡើង​ យ៉ាង​ខ្លាំង​ ។​

​បើ​ទោះជា​យ៉ាងនេះ​ក្ដី​លោក​ប្រធាន​ មន្ទីរ​បាន​អះអាង​ថា​ ការ​ចោទប្រកាន់​ ទាំងនោះ​មិន​ពិត​ទេ​ ។​ លោក​ថ្លែង​ថា​ “​ខ្ញុំ​ មិន​បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ដល់​កាត់​ ប្រាក់ខែ​ពី​មន្ដ្រី​ណា​ម្នាក់​ ហើយ​ក៏​មិន​បាន​ ទៅ​យក​លុយ​ពី​ព្រះសង្ឃ​នៅ​វត្ដ​ណា​នោះ​ ដែរ​”​ ។​ លោក​ថា​ បញ្ហា​ការ​ចោទប្រកាន់​ ចេះ​តែ​មាន​ហើយ​ ។​

​ក្រុម​មន្ដ្រី​នៅ​ក្នុង​អង្គភាព​ខាងលើ​ នេះ​អះអាង​ថា​ បញ្ហា​ចេះ​តែ​កើត​មាន​ជា​ ហូរហែ​បន្ទាប់​ពី​លោក​ជួន​ វ៉ា​ន​ ឡើង​ មក​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ដតាកែវ​ ។​ ភាព​មានបាន​ ហ៊ឺហា​លឿន​រហ័ស​ជា​សេចក្ដី​សង្ស័យ​របស់​ ក្រុម​មន្ដ្រី​នៅ​ក្នុង​អង្គភាព​គួប​ផ្សំ​នឹង​ការ​ លេចឮ​ពី​តាម​បណ្ដា​វត្ដ​និង​ស្រុក​នានា​ ទើប​ធ្វើ​ឱ្យ​មាន​បញ្ហា​កើតឡើង​ ។​ និយាយ​ រួម​ទៅ​គឺ​មាន​ភ្លើង​ទើប​មាន​ផ្សែង​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print