ខេត្តព្រះសីហនុ៖ ជនសង្ស័យក្នុងករណី រក្សាទុក ចែកចាយ ជួញដូរគ្រឿងញៀន ចំនួន០៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នៅចំណុចភូមិច០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងកាលពីវេលាម៉ោង១៤និង១៥នាទីរសៀលថ្ងៃទី២១តុលានេះផងដែរ ។
យោងតាមប្រភពពីលោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានគូសបញ្ជាក់ថាក្រោយពីធ្វើការស្រាវជ្រាវកម្លាំងកងរាជអាវុធហត្ថខេត្តបានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បុរស៥នាក់ត្រូវបានឃាត់ខ្លួនជាមួយនឹងវត្ថុតាងមួយចំនួននៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥។ ជនសង្ស័យ០៧នាក់ឈ្មោះទី១.ឈ្មោះអៀ វឌ្ឌ្យនា ភេទស្រីអាយុ២៨ឆ្នាំមុខរបរអ្នកលាងចានតាមរោងការ លំនៅបច្ចុប្បន្នភូមិ០១សង្កាត់លេខ០២ ក្រុង ខេត្តព្រះសីហនុ។២.ឈ្មោះហ៊ឹម ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរព្រូឡាន លំនៅបច្ចុប្បន្ន ភូមិ០២ សង្កាត់លេខ០២ ក្រុងព្រះសីហនុ។៣.ឈ្មោះកង ពុទ្ឋារី ភេទប្រុស២៦ឆ្នាំមុខរបរជាងទូរស័ព្ទដៃ លំនៅបច្ចុប្បន្នភូមិ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ។៤.ឈ្មោះអឿន រិទ្ឋប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្សរៀនធ្វើម្ហូបនៅម្លប់តាប៉ាងលំនៅបច្ចុប្បន្នភូមិ០សង្កាត់លេខ០២ ក្រុងព្រះសីហនុ។៥.ឈ្មោះគង់ កីឡាកាសភេទប្រុស អាយុ១៣ឆ្នាំមុខរបរមិនពិតប្រាកដទីនៅបច្ចុប្បន្នភូមិភូមិ០២ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទី៦.ឈ្មោះ ទឹម ចំរ៉ុង ភេទ ប្រុស អាយុ៣១ឆ្នាំ និងទី៧.ឈ្មោះ លឹម មករ៉ា ភេទប្រុស អាយុ២៤អ្នកទាំងពីរមានទីលំនៅភូមិភូមិ០២ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាង-ម្សៅសថ្លាចំនូន៦០៣កញ្ចប់-ថង់វិចខ្ចប់ចំនួន២៧ -ទុយូសំរាប់ជក់ចំនួន០៥ ១-ទូរស័ព្ទដៃចំនួន០៣គ្រឿង -ម៉ូតូចំនួន២គ្រឿង និង ប្រាក់រៀលចំនួន៣១៥០០ត្រូវដកហូត ៕
ដោយ៖ ឆ្លាមសមុទ្រ