ពលរដ្ឋ​ខេត្ដស្ទឹងត្រែង​ចោទ​មន្ទីរ​សាធារណការ​ធ្វើ​ផ្លូវ​គ្មាន​គុណភាព

ចែករំលែក៖

​ខេត្ដស្ទឹងត្រែង​៖​ ផ្លូវ​ជា​ច្រើន​ខ្សែ​ នៅ​ក្នុង​ខេត្ដស្ទឹងត្រែង​ ដែល​ទើប​ស្ថាបនា​ និង​ជួសជុល​ហើយ​ថ្មីៗ​ ពេល​នេះ​បាន​វិល​ ទៅ​កាន់​សភាព​ដើម​វិញ​ជាមួយ​ជង្ហុក​ ក្រហេងក្រហូង​ដែល​ផ្ដើម​ឱ្យ​មានការ​ រិះគន់​យ៉ាង​ចម្រូងចម្រាស​ទៅ​លើ​ មន្ទីរ​សាធារណការ​ពី​ការ​ធ្វើ​ផ្លូវ​ពុំ​មាន​ គុណភាព​ ។​

Steng treng

​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ដ​បាន​លើក​ ឡើង​ថា​ ជា​ទូទៅ​ការ​ធ្វើ​ដំណើ​របស់​ពួក​ គាត់​ជា​ញយ​ដង​ត្រូវ​បាន​រំខាន​ដោយ​ការ​ជួសជុល​ផ្លូវ​ ប៉ុន្ដែ​ផ្លូវ​ដែល​ធ្វើ​ហើយ​មិន​ បាន​ប៉ុន្មាន​ផង​ ក៏​វិល​ធ្លាក់​ទៅ​កាន់​សភាព​ ដើម​ដ៏​គ្រោះថ្នាក់​វិញ​ ។​ ពួក​គាត់​លើក​ ឡើង​ថា​ ស្ថានភាព​របស់​ផ្លូវ​ក៏​ជា​មូល​ ហេតុ​ចម្បង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរ​ចរណ៍​ផង​ដែរ​ ។​

​លោក​ ស​ គី​ម​ណាត​ ប្រធាន​មន្ទីរ​ សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ដ​ស្ទឹង​ ត្រែង​បាន​ថ្លែង​ថា​ លោក​ស្វាគមន៍​ចំពោះ​ ការ​រិះគន់​ដែល​ជា​សារ​មួយ​សម្រាប់​ថ្នាក់លើ​ ។​ ប៉ុន្ដែ​លោក​ថា​ ក្រុម​ប្រជាពលរដ្ឋ​ ទាំងនោះ​ដឹង​តែ​ពី​ការ​ប្រើប្រាស់​ផ្លូវ​អត់​ ដឹង​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ធ្វើ​ផ្លូវ​ទេ​ ។​

​ជាមួយ​គ្នា​លោក​ពន្យល់​ថា​ ផ្លូវ​មាន​ ៤​ប្រភេទ​ទី​១​គឺ​ផ្លូវ​ម៉ាក់​កា​ដាំ​(​ជា​ប្រភេទ​ផ្លូវ​យក​ថ្ម​ទៅ​រៀប​)​ ,​ ទី​២​ ផ្លូវ​អេ​ស៊ី​ (​ជា​ ប្រភេទ​ផ្លូវ​ចាក់​អ៊ុត​)​ ,​ ទី​៣​ផ្លូវ​ចាក់​ បេតុង​ និង​ទី​៤​ផ្លូវ​ឌី​ប៊ី​អេស​ធី​ (​ជា​ប្រភេទ​ ផ្លូវ​យក​ជ័រកៅស៊ូ​ទៅ​ចាក់​រោយ​ពីលើ​ថ្ម​ តូចៗ​)​ ដែល​ផ្លូវ​ឌី​ប៊ី​អេស​ធី​នេះ​ គឺ​យើង​ ប្រើ​សព្វថ្ងៃ​ចំណាយ​លុយ​តិច​រហ័ស​ឆាប់​បាន​ប្រើ​ ។​

​យ៉ាងណា​ក៏​ដោយ​ទិដ្ឋភាព​ជាក់ស្ដែង​ ដែល​ផ្លូវ​ទើបតែ​ធ្វើ​ហើយ​ខូច​ទៅ​វិញ​ភ្លាមៗ​ ប្រជាពលរដ្ឋ​ពិតជា​យល់​ថា​ជំនាញ​ធ្វើ​ផ្លូវ​លួច​បច្ចេកទេស​ទើប​ផ្លូវ​ឆាប់​ខូច​ ។​ ការ​ យល់​ឃើញ​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​ ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ស្ថានភាព​ផ្លូវ​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print