ភ្នំពេញ៖ ជំនួបប្រកួតដណ្ដើមខ្សែ ក្រវាត់ស៊ីម៉ងត៍អូដ្ឋវគ្គវាយខ្វែងពូល នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅលើសង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្ដិ៍ លេខ៥អារីណាមានកីឡាករ២នាក់ត្រូវ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្របន្ទាប់ពីឆ្លងផុតការប្រកួតដ៏តឹងតែងរវាងកីឡាករឈាន ហុង មកពីសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិដែលត្រូវប៉ះជាមួយកីឡាករថៃឈ្មោះ Weerachi Mena-yuthin ខណៈដែលកីឡាករ ថៃ ប៊ុនហាន មកពីក្លិបឫទ្ធីពោធិ៍សែនជ័យត្រូវប្រកួតជាមួយកីឡាករ វ៉ាន់ ចាន់វ៉េត មកពីក្លិប គីសែមានឫទ្ធិអាជ្ញាធរអាវុធគីមីក្នុង ប្រភេទទម្ងន់៦៣,៥គីឡូក្រាម ។
វគ្គប្រកួតជម្រុះវិលជុំតាមពូល A និងពូល B បានបញ្ចប់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ មុនភ្ជុំបិណ្ឌគឺកីឡា ករ ឈាន ហុង ឈរនៅលេខរៀងទី១ពូលA និងកីឡាករ វ៉ាន់ ចាន់វ៉េត ជាប់លេខ២ ពូលA ។ ចំណែកឯកីឡាករ ថៃ ប៊ុនហាន បានជាប់លេខ១ពូលB និងកីឡាករថៃ Weerachi Menayuthin លេខ២ពូលB ក្រោយពីវាយឱ្យកីឡាករ អៀង ចាន់ល័ក្ខ មកពីក្លិបមកុដរាជសីហ៍សន្លប់ក្នុងទឹក ទី២ដោយកណ្ដាប់ដៃនោះ ។
រយៈពេលប្រកួតជិត៣ខែកន្លងទៅ ទាំងកីឡាករ ឈាន ហុង និងកីឡាករ Weerachi Menayuthin ពួកគេសុទ្ធ តែបានវាយឱ្យដៃគូប្រកួតសន្លប់៣នាក់ ដូចគ្នា ប៉ុន្ដែ Weerachi Menayuthin បានប្រកួតខុសលក្ខខណ្ឌរបស់សហព័ន្ធ កីឡាប្រដាល់កម្ពុជាដោយវាយថែម កីឡាករ ថៃ ប៊ុនហាន ពីក្រោយត្រូវ អាជ្ញាកណ្ដាល លោក តឹក ឡៃព្រមានរួច សម្រេចឱ្យចាញ់ប៊ុនហានដោយស្វ័យ ប្រវត្ដិ ។
ចំណែកឯ ឈាន ហុង បានវាយឈ្នះ ដៃគូដោយផ្ដួលឱ្យសន្លប់៣នាក់ដែរ ប៉ុន្ដែ កាយសម្បទារបស់ ឈាន ហុងនិង Weerachi Menayuthin មានភាព ខុសគ្នាបន្ដិចបូករួមទាំងកម្រិតបច្ចេក ទេសផងដែរ ។ បើទោះបីអ្នកប្រដាល់ ទាំង២នាក់មានចំណុចល្អរៀងខ្លួនបែប ណាក៏ដោយ ក៏កម្មវិធីនេះតម្រូវឱ្យកីឡា ករម្នាក់ធ្លាក់ទៅប្រកួតដណ្ដើមយក ចំណាត់ថ្នាក់លេខ៣ និងលេខ៤ដែរ។ ដូច្នេះចាំមើលថា តើឈាន ហុងឬក៏ Weerachi Menayuthin ត្រូវបន្ដឡើង ទៅវគ្គផ្ដាច់ព្រ័ត្រ ?
ដោយឡែកជំនួបប្រកួតរវាងកីឡាករ ថៃ ប៊ុនហាន នឹង វ៉ាន់ ចាន់វ៉េត ហាក់ មានពន្លឺនៃលទ្ធផលខ្លះៗតាមរយៈបទ ពិសោធន៍ និងភាពប៉ិនប្រសប់របស់ កីឡាករ វ៉ាន់ ចាន់វ៉េត ដែលមាន ប្រវត្ដិល្អច្រើនជាង ថៃ ប៊ុនហាន។ កីឡា ករ វ៉ាន់ ចាន់វ៉េត បានធ្វើជាខូចជើង ក្នុងជំនួបប្រកួតជាមួយ ឈាន ហុង វគ្គ ជម្រុះជុំទី៣ក្នុងទឹកទី២ ហើយអ្វីទាំងដែល វ៉ាន់ ចាន់វ៉េត ធ្វើនោះព្រោះមិនចង់ ប្រឈមជាមួយកីឡាករ Weerachi Menayuthin នៅវគ្គវាយខ្វែងពូលនេះ ដោយរូបគេគិតថាកីឡាករ ថៃ ប៊ុនហាន ស្រួលយកឈ្នះជាង Weerachi Mena-yuthin ហើយក៏អាចនាំឱ្យ ចាន់វ៉េត មានឱកាសដណ្ដើមចំណាត់លេខ១និង លេខ២នៅវគ្គផ្ដាច់ព្រ័ត្រផងដែរ ៕
ដោយ៖ សារីម