រថយន្តដឹកអង្កររបស់ក្រុមហ៊ុនខ្មែរហ្វូតបើកបុកបង្កាន់ដៃស្ពានព្រះមុនីវង្សថ្មីនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ រថយន្តដឹកអង្ករធន់ធ្ងន់១គ្រឿងដែលផ្ទុកចំណុះរាប់តោនបានបង្កគ្រោះថ្នាក់បួងចង្កូតទៅបុកបង្កាន់ដៃបណ្តាលបាក់២ប្រឡោះតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡើយ ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង១០,២០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
រថយន្តបង្កជាប្រភេទរថយន្តយីឌុបដឹកអង្ករយកទៅដាក់នៅក្រុមហ៊ុន ខ្មែហ្វូត មានទីតាំងនៅទល់មុខវត្តនិរោធ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-1855 ។

លោកវរៈសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា រថយន្តបង្កបើកឡើងស្ពានព្រះមុនីវង្សថ្មីពីលិចទៅកើត ដល់ពេលចុះស្ពានប្រាប់តែជាន់ហ្វ្រាំងអត់ស៉ី គ្រានោះអ្នកបើកបររថយន្តបានបង្ខំចិត្តបួងចង្កូតទៅបុកចិញ្ចើមស្ពាន់ហើយជ្រុលទៅបុកបង្កាន់ដៃស្ពានបាក់អស់២ប្រឡោះទើបទៅមុខលេងរួច ដោយឡែករថយន្តបាក់រ៉ូទីល ។

លោកអធិការរងបានបន្តថា រថយន្តដឹកអង្ករបើកឆ្លងកាត់ស្ពាននេះមិនល្មើសនិងការណែនាំរបស់សាលារាជធានីភ្នំពេញនោះទេ បើតាមសេចក្តីជូនដំណឹង ចាប់ពីម៉ោង៥ព្រឹកដល់ម៉ោង៩ព្រឹក ហាមរថយន្តដឹកទំនិញធន់ធ្ងន់បើកឆ្លងកាត់ស្ពាន ចាប់ម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល អនុញាតិអោយរថយន្តដឹកទំនិញធន់ធ្ងន់បើកឆ្លងកាត់តែក៍មានកំណត់ទម្ងន់អតិប្បរមាផងដែរ ។

ក្រោយកើតហេតុរថយន្តបង្កត្រូវបញ្ជូនទៅកាន់ការិយាល័យការិយាល័យនគរបាលចរាចររាជធានីភ្នំពេញដើម្បីអោយម្ចាស់ចេញសំណងដល់ការខូចខាតទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ៕សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print