ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងអំពីអាកាសធាតុនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ព្រះរាជា ណាចក្រកម្ពុជានឹងទទួលរងនូវវិសម្ពាធពីសមុទ្រចិនខាងត្បូង ដែលកំពុងធ្វើដំណើរមកពីទិសខាងលិច នឹងបន្តដំណើរ មកកាន់តំបន់ដីសណ្តរទន្តេមេគង្គ នាថ្ងៃទី១៩ ខែវិច្ឆិកានេះ ។
លក្ខណៈបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់នៅតាមបណ្តារាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែវិច្ឆិកានេះ មាន ៖ រាជធានីភ្នំពេញ , ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប និងខេត្តព្រះសីហនុ អាចនឹងមាន ភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។
ដោយឡែកនៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ និងមាន ភ្លៀងធ្លាក់ច្រើន លាយឡំជាមួយខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ៗ ។
គួរបញ្ជាក់ថា ការព្យាករណ៍អាកាសធាតុ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចប្រជានេសាទ លើផ្ទៃសមុទ្រ សូមមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមាន គ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ៕ ជាយក្រុង