ខេត្តពោធិ៍សាត់៖ មុននេះបន្តិចនារសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨,១៤៩ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុក្រគរ ខេត្តពោធិ៍សាត់ មានករណីដ៍រន្ធត់មួយបានកើតឡើងខណៈដែលមេឃកំពុងរលឹមស្រេចៗ ដោយរថយន្ត ១គ្រឿងម៉ាក ហាយឡែនឌ័រ ក្រឡាប់ផ្ងារជើងចូលស្រែ។
ប៉ុន្តែទោះជាយ៉ាងណាក្តីប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋាបាលក្បាលត្រាចបានឲ្យដឹងថា នៅក្នុងហេតុខាងលើនេះគេឃើញមានមនុស្សចំនួន ០៣នាក់រួមទាំងអ្នកបើកបរ និងអ្នករួមណើរ ដែលពួកគាត់ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចខាងលើស្រាប់តែរេចង្កូតក្រឡាប់ផ្ងារជើងចូលស្រែតែម្ដង ដែលពួកគាត់អះអាងថាបើកបរក្នុងស្ថានភាពងងូយដេក(ងោកបន្តិច)ចឹងម៉ង។
ប្រភពព័ត៌មានដដែលបន្តទៀតថា អ្វីដែលសំខាន់នោះគឺពួកគាត់គ្មាននណាម្នាក់របួសនោះទេ គ្រាន់តែព្រលឹងចុងសក់ប៉ុណ្ណោះហើយកំពុងចាត់ចែងរករថយន្តស្ទូចយកទៅជាង នេះចាត់ទុកថាសំណាង ១ ក្នុងមួយពាន់គ្រោះថ្នាក់ហើយដែលពួកគាត់មិនរងរបួស មិនបង្កគ្រោះថ្នាក់ដល់ជនសាធារណៈផ្សេងៗនោះ។
ដោយ៖ បុឹម ពិន