ខេត្តក្រចេះ៖ ជាក់ស្តែងតំណាងអយ្យការអមសាលាដំបូង ខេត្តក្រចេះ លោក រស់ សុភ័ក្រ បានសម្របសម្រួលអោយនគរបាលយុត្តិធម៍ស្រុកឆ្លូង ឃាត់ចាប់រថយន្តដឹកឈើលេខ១ លេខ២ បាន៩រថយន្តសាំយ៉ុង កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្ពានឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ប្រគល់អោយរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា៖ សកម្មភាពដឹកឈើលេខ១ លេខ២ បែបនេះនៅខេត្តក្រចេះ គឺដូចកឋិនបន្តកន្ទុយគ្នារាល់យប់ ម្តងៗមានចាប់ពី១០គ្រឿងឡានសាំយ៉ុងឡើងទៅ។ បើឡានយីឌុបវិញក៏លោះថ្ងៃ និងគ្ត់មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ។ បើមានPCឆ្លងទៅវៀតណាមគ្រាន់តែរយះពេល៣ថ្ងៃនេះមិនតិចជាង១០០រថយន្តយីឌុបទេ ទៅវៀតណាមតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ក្នុងនោះផ្ទុកលើសទំងន់ លើសPC ខុសពីយថាហេតុប្រភេទឈើសឹងទាំងស្រុង៕
...
ដោយ៖ សិលា