ខេត្តស្រះកែវ ៖ ថ្នាំញៀនជិត៣ម៉ឺនគ្រាប់វេចខ្ចប់ដាក់កប់ក្នុងដីជម្រៅ១ម៉ែត្រ ត្រូវបានជំនាញអគ្គិសនីជីកផ្លាស់ប្តូរបង្គោលភ្លើងប្រទះឃើញ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៧នៅចំណុចភូមិ២ ឃុំណងវ៉ែង ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ប្រទេសថៃ។
សេចក្តីរាការណ៍បានឱ្យដឹងថា ការជីកប្តូរបង្គោលភ្លើងធ្វើឡើងដោយក្រុមហ៊ុនប៉ាមថង ខណ:កម្មករកំពុងជីកកាយបានជម្រៅជាងមួយម៉ែត្រ ក៏ស្រាប់តែបានប្រទះឃើញ ប្រអប់កេសមួយស្រោបទៅដោយថង់ផ្លាស្ទិកពណ៌ខ្មៅ ធ្លាយចេញថ្នាំញៀនប្រភេទយ៉ាម៉ា ទើបរាយការណ៍ទៅសមត្ថកិច្ចខេត្តស្រះកែវ ដើម្បីចុះទៅពិនិត្យ និងធ្វើការស្រាវជ្រាវ ។
បច្ចុប្បន្នសមត្ថកិច្ចថៃ កំពុងស្រាវជ្រាវរកមុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ជាយក្រុង
...