ប្តីស្ទុះវាយ ប្រពន្ធយកកន្រ្តៃរងដោតចំដើមទ្រូងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ស្ទុះទៅវាយប្រពន្ធ ខណៈកំពុងកាន់កន្ត្រៃក្នុងដៃហើយបានយកកន្ត្រៃរងក៏ត្រូវដោតចំទ្រូង ភ្លាមនោះក៏បញ្ជូនទៅបមន្ទីរពេទ្យ តែដោយសារតែរងរបួសធ្ងន់ពេក ក៏បានស្លាប់តែម្តង។

ហេតុការណ៍​នេះ​ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង​រំលងអធ្រាត្រ ​ឈាន​ចូល​ថ្ងៃទី​២០ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះជួល​ ភូមិប៉ប្រក់ខាងជើង ​សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។​

ស្ត្រីជាប្រពន្ធឈ្មោះ សុខ សុគន្ធា ហៅមុំ អាយុ៤២ឆ្នាំ មុខរបរ លក់ចាប់ហួយនិងប្រហិតចៀន រស់នៅភូមិប៉ប្រក់ខាងជើង​សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត​នៅស្រុកត្រាំង ខេត្តតាកែវ ។​ ចំណែក​សាក​សពបុរសជាប្តីឈ្មោះ ស៊ុន សុខហៃភេទប្រុស អាយុ៣០ឆ្នាំ​ មុខរបរ ជំនួយការអគ្គិសនី ដើរស្រង់ទឹកភ្លើង រស់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់សោម​ និងមានកូន៧នាក់ ។​

តាមប្រភពព័ត៌មានពីស្រ្តីជាជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុ គាត់កំពុង​លក់ប្រហិតនៅមុខផ្ទះជួល បន្ទាប់មកបានឃើញប្តី មកពីរត់ឌុប ដោយមានស្ថានភាពស្រវឹង ហើយបានផឹកបន្តនៅមុខផ្ទះជួលជាមួយមិត្តភក្តិមានគ្នា ២នាក់ទៀត។ លុះគាត់កំពុងលក់ប្រហិត ដោយមាន​អ្នក​ជិតខាងគេមកជឿអីវ៉ាន់ជាញឹកញាប់សរុបលុយចំនួន៧ម៉ឺនរៀល ហើយប្តីលឺគេជឿ ស្រាប់តែជេរឌៀលគាត់ថា ជឿឲ្យគេច្រើនម៉្លេះ មានដើមអីទិញទៀត ។​ ពេលនោះប្តីរបស់គាត់បានចូលទៅសម្រាកហើយបានគំរាមកូន ស្រីរបស់គាត់ រកវាយ បណ្តាលឲ្យកូនភ័យស្ងាត់រៀងៗខ្លួន។ បន្ទាប់មកទៀត ស្រ្តីខាងលើកំពុងយកកន្ត្រៃកាត់ថង់ពោតហូបលេង ស្រាប់តែ ប្តីមកវាយទៅលើគាត់ត្រូវមួយដៃ ចំក្បាល ហើយស្ទុះមកវាយម្តងទៀត ពេលនោះ​ខ្លួនគាត់បាន​យកកន្ត្រៃរង ហើយមិនដឹងថាត្រូវប្តីឡើយ។​ ភ្លាមៗនោះ​អ្នក​ជិតខាង ជិតកន្លែងកើតហេតុមកជួយស្មានថា ប្តីវាយប្រពន្ធ ស្រាប់តែឃើញ បុរសជាប្តីមានឈាមហូរ​ ខណៈ​នោះ​កូនស្រី ប្រុស និងអ្នក​ស្រុក បាននាំជនរងគ្រោះខាងលើ ដឹកតាមម៉ូតូទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយដោយជនរងគ្រោះ ខាងលើមានឈាមហូរច្រើនពេក ហើយគ្រូពេទ្យបានដេរបិទរបួសបញ្ជូនតាមរថយន្តសាមុយ​ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ​ ហៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ មួយសន្ទុះក្រោយ​ ស្រាប់តែជនរងគ្រោះខាងលើ ដាច់ខ្យល់ស្លាប់បាត់។​

តាម​ប្រភពជុំវិញកន្លែងកើតហេតុបានបញ្ជាក់ប្រាប់នគរវត្តថា គ្រួសារខាងលើ តែងមានការឈ្លោះប្រកែកគ្នា ជាញឹកញាប់ តែមិនដែលវាយធ្ងន់ទេ គឺឈ្លោះគ្នាមួយសន្ទុះ​ត្រូវគ្នាវិញ។​

ក្រោយពេលកើតហេតុ ស្រ្តីជនសង្ស័យខាងលើបានមកប៉ុស្តិ៍នគរបាលដើម្បីសារភាព ដោយអចេតនា រីឯ​សាក​​សពខាងលើត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាង​ដឹកមកវត្តពោធិ៍ចិនតុង ដើម្បីឲ្យជំនាញធ្វើកោសល្យវិច័យ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print