គណបក្សកាន់អំណាច ចេញឱសានវាទ តែប្រធានាធិបតី ហ្ស៊ីមបាវេ នៅតែមិនចង់ចុះចេញពីតំណែង

ចែករំលែក៖

គណបក្សកាន់អំណាច ZANU-PF របស់ហ្ស៊ីមបាវេកាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានស្នើដល់ប្រធានាធិបតី Robert Bugabeត្រូវតែប្រកាសលាលេងចេញពីតំណែងនៅថ្ងៃត្រង ថ្ងៃទី២០ ខែវិច្ឆិកានេះ ប្រសិនបើមិនចង់កាត់ទោស។ ជាមួយគ្នានេះ គណបក្សកាន់អំណាច ហ្ស៊ីមបាវេ ក៏បានចាប់ផ្តើម ដំណើរការឯកសារចោទប្រកាន់បទឧក្រិដ្ឋ នៅថ្ងៃទី២១ ខែវិច្ឆិកា ប្រសិនបើលោក Mugabe មិនព្រមចុះចេញពីតំណែងនៅថ្ងៃនេះ។

រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Patrick Chinamasa បានឲ្យដឹងថា«លោកMugabe ចាំបាច់ត្រូវលាលែងចេញពីតំណែងជាបន្ទាន់ ។ ក្នុងករណីបើលោកមិនព្រមចុះចេញពីតំណែងនៅថ្ងៃទី២០ ខែវិច្ឆិកានេះ មេដឹកនាំគណបក្សកាន់អំណាចទាំងអស់ នឹងរៀបចំដកតំណែងរបស់លោក»។ មេដឹកនាំគណបក្សកាន់អំណាចហ្ស៊ីមបាវេ ក៏បានប្រកាសផងដែរថា នឹងដកហូតតំណែងប្រធានាធិបតីវ័យ៩៣ឆ្នាំ ដោយ តែងតាំងអនុប្រធានាធិបតី Emmerson Mnangagwa ដែលត្រូប្រធានាធិបតីដកហូតតំណែង កន្លងមក ឲ្យកាន់តំណែងប្រធានាធិបតីជំនួសជាបណ្តោះអាសន្ន។

ប៉ុន្តែនៅក្នុងសេចក្តីប្រកាសរយៈពេល២០នាទី តាមបញ្ជក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា លោក Mugabe បញ្ជាក់ថា លោកនិងមិនចុះចេញពីតំណែងនោះឡើយ។ នៅពេលនេះដែរ ក៏មានមហាបាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។ ចំណែកប្រធានាធិបតីវិញ បានសុខចិត្តចរចាជាមួយកងទ័ពបញ្ចប់វិបត្តិ។

លោកប្រធានាធិបតី Mugabe ត្រូវជួបនឹងអគ្គមេបញ្ជាការកងទ័ពដើម្បីរកច្រកចេញនយោបាយ បន្ទាប់ពីមាន មហាបាតុកម្មដ៏ធំមិនធ្លាប់មានរបស់ប្រជាជន ទាមទារឲ្យប្រធានាធិបតីកាន់អំណាច់ជិត៤០ឆ្នាំរូបនេះ ចុះចេញពីអំណាច។ មហាបាតុកម្ម ក៏បានអបអរផងដែរ ដល់អន្តរាគមន៍របស់កងទ័ព ហ្ស៊ីមបាវេ ដែលបានធ្វើអន្តរាគមន៍ជំរុញកុំឲ្យក្រុមគ្រួសាររបស់លោក មូហ្កាបេ នេះបន្តក្រាញអំណាចដឹកនាំប្រទេសតទៅទៀត។

ចាប់តាំងពីឆ្នាំ១៩៨០ ក្រោយពេលហ្ស៊ីមបាវេ បានឯករាជ្យមក មិនដែលមានទេ មហាបាតុកម្មរបស់ប្រជាជនដែលមានអ្នកចូលរួមច្រើន ដូចកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅទីក្រុង ហារ៉ារ៉េ និងទីក្រុង ធំទីពីរ ប៊ូឡាវ៉ាយូ ក្បួនបាតុកម្ម បានធ្វើឡើងយ៉ាងកុះករ ក្នុងបរិយាកាស សឹងតែសប្បាយរីករាយជាមួយនឹងសម្លេងភ្លេង ចំរៀងហ៊ោរកញ្ជ្រៀវ ទាមទារឲ្យលោក Robert Mugabe ចុះចេញពីតំណែង។

NKD-36x6_outline

ក្រុមបាតុករលើកបដា មានសរសេរថា “គ្រប់គ្រាន់ហើយមូហ្កាបេ” “មូហ្កាបេ ត្រូវតែចុះចេញ” “សូមមូហ្កាបេ ទៅកាន់សុខតិភព”ជាដើម។ល។ បាតុករម្នាក់ បាននិយាយថា ដល់ពេកហើយដែលអាណាចក្រគ្រួសាររបស់មូហ្កាបេ ត្រូវតែអស់អំណាច ព្រោះគ្រួសារនេះបានជញ្ជក់ឈាមប្រជាជនហ្ស៊ីមបាវេ អស់៣៧ឆ្នាំមកហើយ។

គួរកត់សម្គាល់ដែរថា មហាបាតុកម្មនៅហ្ស៊ីមបាវេ បានបង្ហាញពីលក្ខណៈពិសេស មួយទៀតដោយគេសង្កេតឃើញថា ប្រជាជនហ្ស៊ីមបាវេ ទាំងស្បែកស និងស្បែកខ្មៅបានរួមគ្នាតែមួយ ចុះផ្លូវទាមទារឲ្យលោក Robert Mugabe ចុះចេះពីអំណាច។ ក្រុមបាតុករ ក៏បានអបអរសរសើរដល់ កងទ័ពហ្ស៊ីមបាវេដែលបានសម្រេចចិត្តធ្វើអន្តរាគមន៍ រារាំងលោកRobert Mugabe និងបក្សពួកមិនឲ្យច្បាមអំណាចផ្តាច់ការតទៅទៀត។

លោក Robert Mugabe វ័យ៩៣ឆ្នាំ កាន់អំណាចតាំងពីឆ្នាំ១៩៨០ ត្រូវបានកងទ័ពបង្ខាំងទុកនៅគេហដ្ឋាននោះ នៅតែរឹងរូសមិនព្រមចុះពីអំណាច ថ្វីបីសាខាគណបក្សរបស់លោកនៅតាមខេត្តទាំង៩ ក្នុងចំណោម១០ខេត្ត បានប្រកាសឈប់គាំទ្រលោកក៏ដោយ។ តែយ៉ាងណា លោក Mugabe បានសុខចិត្តជួបលោកមេបញ្ជាការកងទ័ពហ្ស៊ីមបាវេ ចំណែកគណៈកម្មការគណបក្សកាន់អំណាច ក៏នឹងជួបប្រជុំគ្នាដែរ។

គួរបញ្ជាក់ដែរថា មុននឹងមានអន្តរាគមន៍របស់កងទ័ព គឺលោកស្រី Grace Mugabe ភរិយារបស់លោកប្រធានាធិបតី Mugabe បានជំរុញឲ្យលោកMugabe បណ្តេញលោកអនុប្រធានាធិបតី Emmerson Mnangagwaចេញពីតំណែង។ ភរិយាលោក Mugabe មានបំណងឡើងធ្វើជាប្រធានាធិបតី បន្ទាប់ពីលោក Mugabe ទើបបានធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញគូប្រកួត។ តែជាសំណាងអាក្រក់ លោកអនុប្រធានាធិបតី គឺជាមិត្តដ៏ស្និទ្ធរបស់មេបញ្ជាការកងទ័ព៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print