ឃាតកម្មសម្លាប់កាត់ក្បាលជនរងគ្រោះនៅស្រុកឈូក ខេត្តកំពត នៅមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពត ៖ អំពើឃាតកម្មដ៏សាហាវមួយបានបង្កការភ្ញាក់ផ្អើល ដោយសារតែ បុរសម្នាក់ត្រូវបានឃាតកកាត់ក្បាលយកទៅបាត់ ទុកតែដងខ្លួននៅទីកើតហេតុ ។ ហេតុ ការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី   ថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញ នៅភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ឲ្យដឹង អំពីមូលហេតុដែលឃាតកសម្លាប់កាត់ក្បាលនេះនៅឡើយ​ទេ ។ ចំណែក​ជនដៃដល់ជាឃាតក ក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ អយ សុខ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណឃាតក ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print