ខេត្តកំពត ៖ អំពើឃាតកម្មដ៏សាហាវមួយបានបង្កការភ្ញាក់ផ្អើល ដោយសារតែ បុរសម្នាក់ត្រូវបានឃាតកកាត់ក្បាលយកទៅបាត់ ទុកតែដងខ្លួននៅទីកើតហេតុ ។ ហេតុ ការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញ នៅភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ឲ្យដឹង អំពីមូលហេតុដែលឃាតកសម្លាប់កាត់ក្បាលនេះនៅឡើយទេ ។ ចំណែកជនដៃដល់ជាឃាតក ក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ អយ សុខ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណឃាតក ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ជាយក្រុង
...