លោក អូស្មាន ហាស្សាន់៖ ក្រុមនិស្សិតពេទ្យមុស្លិមកម្ពុជា ត្រូវរក្សាភាពផ្លៃផ្នូរក្រមសីលធម៏ ជាគ្រូ ពេទ្យ ក្នុងដំណើរទស្សនកិច្ចសិក្សានៅប្រទេសសាំងហ្គាពួរ

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ ក្រុមនិស្សិតពេទ្យ មុស្លិមកម្ពុជា ត្រូវរក្សាភាពផ្លៃផ្នូរ ក្រមសីលធម៏ ជាគ្រូពេទ្យ ប្រកបដោយវិជ្ជាជីវៈ នៅក្នុងដំណើរទស្សនកិច្ចសិក្សានៅប្រទេស សាំងហ្គាពួរ ។ លោកបានណែនាំបែបនេះ ក្នុងឱកាស ដែលលោកទទួលជួប សម្ដែងការគួរសម ពីក្រុម សម្ព័ន្ឋនិស្សិតពេទ្យមុស្លិមកម្ពុជា២៤រូបដើម្បី ទទួលយកអនុសាសន៍ផ្តាំផ្ញើល្អៗ សម្រាប់កម្មវិធីទស្សនកិច្ចសិក្សាទៅកាន់មន្ទីរ ពេទ្យសាកលវិទ្យាល័យពេទ្យសាំងហ្គាពួរ (NUS)។

តាមការបញ្ជាក់ជូនពី លោកវេជ្ជបណ្ឌិត កូប រ៉ូលី អ្នកដឹកនាំក្រុមនិស្សិតក្នុងកម្មវិធីទស្សនកិច្ចខាងលើ បានឲ្យដឹងថា ក្រោមកិច្ចសហការទំនាក់ទំនងល្អរវាងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ជាមួយមន្ទីរពេទ្យសសាកលវិទ្យាល័យជាតិសាំងហ្គាពួរ គឺភាគីសាំងហ្គាពួរបានអនុញ្ញាតិឲ្យនិស្សិតគ្រូពេទ្យមុស្លិមកម្ពុជា រៀបចំកម្មវិធីទស្សនកិច្ចនេះទៅកាន់ប្រទេសាំងហ្គាពួរ ដើម្បីពង្រឹងកិច្ចទំនាក់ទំនង ចែករំលែកបទពិសោធន៍ និង ផ្តល់ឱកាសដល់និស្សិតពេទ្យកម្ពុជា បានសិក្សាស្វែងយល់បន្ថែមពីវិទ្យាសាស្រ្តពេទ្យនៃប្រទេសដែលជឿនលឿន។ លោកបន្តថា ក្នុងនាមសម្ព័ន្ធនិស្សិតពេទ្យ យើងខ្ញុំប្តេជ្ញានឹងខិតខំស្វែងយល់ និង សិក្សាឲ្យស៊ីជម្រៅក្នុងកំឡុងពេលទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ជាពិសេសប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានសម្រួល និងលើកកំពស់វិស័យសុខាភិបាលនៅកម្ពុជា មានការរីកចម្រើន ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺបានធ្វើឲ្យវិស័យអប់រំសុខាភិបាល មានការកើនឡើងយ៉ាងខ្លាំង ជាផ្នែកមួយដែលបានដើរតួនាទីឲ្យសង្គមកម្ពុជា មានការរីកចម្រើន។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរពីការលះបង់តស៊ូររបស់ប្អូនៗនិស្សិតពេទ្យដែល មានឆន្ទៈតស៊ូ ស្វះស្វែងរកដៃគូរសហការ ពង្រឹងទំនាក់ទំនង ដើម្បីទទួលបានបទពិសោធន៍ល្អៗពីបណ្តាប្រទេសដែលមានភាពជឿនលឿនលើវិស័យសុខាភិបាល ដើម្បីយកមកអនុវត្តបម្រើសង្គមកម្ពុជាយើងវិញ។ លោកក៏បានផ្តាំផ្ញើថា ដើម្បីក្លាយជាបុគ្គល និងគ្រូពេទ្យល្អ ដែលជោគជ័យក្នុងឆាកជីវិត សូមកុំមានទស្សនៈថា ខ្លួនខំប្រឹងរៀនវិទ្យាសាស្រ្តពេទ្យដើម្បីធ្វើអាជីវកម្ម តែត្រូវតាំងខ្លួនថា នឹងត្រូវត្រៀមខ្លួនក្លាយជាអ្នកដែលបម្រើដល់អាយុជីវិតមនុស្ស ក៏ដូចជាអាយុជីវិតជាតិយើងទាំងមូល ដោយឈរលើក្រមសីលធម៌គ្រូពេទ្យដ៏ល្អ។

លោកក៏បានផ្តាំផ្ញើ ឲ្យសម្ព័ន្ធនិស្សិតគ្រប់គ្នា ត្រូវមានឆន្ទៈធ្វើការរួមសហសការគ្នា ដើម្បីឆ្ពោះទៅសម្រេចភារកិច្ចដ៏ជោគជ័យបាន ហើយការសម្ងំមិនចូលរួមសាមគ្គីគ្នាក្នុងការបំពេញការងារជូនសង្គមយើង គឺជាកត្តាដែលសសនាំឲ្យយើងមានភាពបរាជ័យជាមិនខាន។

ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់ ក៏បានឧបត្ថម្ភប្រាក់ហោប៉ៅ ដល់និស្សិតពេទ្យទាំង២៤រូប ក្នុងម្នាក់ៗទទួលបានថវិកា៥០ដុល្លាអាមេរិកផងដែរ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print