ភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ ស្រវឹងស្រាបើករថយន្តមួយគ្រឿងលឿនរ៉េចង្កូតទៅបុករនាំងពុះចែកទ្រូងផ្លូវអស់ចំនួន២ផ្ទាំងរថយន្តទៅមុខលែងរួច បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៨យប់ថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក កូរ៉ូឡាពណ៌ស្លែពាក់ស្លាកលេខកណ្តាល2A.5464 បើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅកើតទៅលិចយ៉ាងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កខាងលើបានរ៉េចង្កូតទៅផ្នែកខាងឆ្វេងបុកឃឿនពេញទំហឹងបណ្តាលអោយ រនាំងថ្មពុះចែកទ្រូងផ្លូវខូចអស់ចំនួន២ផ្ទាំង ចំណែករថយន្តខាងលើខូចមួយកំណាត់មុខ នឹងបែកពោងទាំង២តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។ បន្ទាប់មកអ្នកបើកបរ និងរួមដំណើរត្រូវគរបាលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយកជនជាតិចិនទាំង២ទៅទុកនៅជំនាញចរាចរណ៍ខណ្ឌសិនដើម្បីប្រគល់ដល់អោយជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញស្ទូចយកទៅរក្សាទុកការិយាល័យចំណែកឯជនជាតិចិនទាំង2នាក់ខាងលើ ដោយបដិសេធន៍ថាមិនមែនជាអ្នកបើកបរហើយជំនាញចរាចណ៍ក្រុង យកតែរថយន្តទេអោយជនជាតិទាំង២នាក់ត្រឡប់ទៅវិញ៕ សុខាសែនជ័យ
...