ប្រធានាធិបតីហ្វីមបាវេ ព្រមចុះចេញពីតំណែងក្រោយកាន់អំណាចជាង​៣៧ឆ្នាំ

ចែករំលែក៖

ពលរដ្ឋហ្ស៊ីមបាវេ​ និងតំណាងរាស្ត្រ បាននាំគ្នាដង្ហែរក្បួនអបអរសាទរ​ ក្រោយពេល ប្រធានាធិបតី​រ៉ូប៊ឺត ម៉ូហ្គាបេ ប្រកាសលាលែងពីដំណែង។

ប្រធានរដ្ឋសភាហ្ស៊ីមបាវេ អានលិខិតសុំលាលែងពីដំណែងរបស់ប្រធានាធិបតី​ Robert Gabriel Mugabe សរសេរថា« ខ្ញុំ រ៉ូបឺត មូហ្គាបេ​​ យោងទៅតាម​មាត្រាទី​៩៦នៃរដ្ឋធម្មនុញ្ញហ្ស៊ីមបាវេ​​ សូមប្រកាសលាលែងចេញពីដំណែង​…ដោយមានប្រសិទ្ធិភាពភ្លាមៗ។ ខ្ញុំលាលែងចេញពីដំណែង​ដើម្បី ការផ្ទេអំណាច ប្រព្រឹត្តទៅដោយរលូន ។ ការសម្រេច របស់ខ្ញុំ​ធ្វើឡើងដោយខ្លួនឯង»។

ព័ត៌មានខាងលើ​បានបញ្ជូនទៅ រដ្ឋសភា​ ដែលកំពុងតែប្រជុំ​ស្តីពីជោគវាសនារបស់លោកមូហ្គាបេ​អាយុ​៩៣ឆ្នាំ ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ​១៩៨០ ក្រោយទទួលបានឯករាជ្យពីប្រទេសអង់គ្លេស។

បណ្តាតំណាងរាស្ត្រ បានអបអរសាទរ​ដល់ការសម្រេចចិត្តទាន់ពេលវេលារបស់លោក មូហ្គាបេ​ ។ ពលរដ្ឋ​ក៏បានចេញដង្ហែរក្បួនតាមផ្លូវ អបអរសាទរផងដែរ ។ ការចុះចេញពីដំណែងគឺជាការ បញ្ចប់ វិបត្តិនយោបាយ ក្នុងរយពេលមួយសប្តាហ៍កន្លងមកនេះ។

អតីតប្រធានាធិបតី​ Mnangagwa ​នឹងចូលកាន់តំណែងប្រធានាធិបតីហ្ស៊ីមបាវេ

កាលពីថ្ងៃទី២១ខែវិច្ឆិកា​​ អគ្គលេខា​គណបក្សកាន់អំណាច​ ZANU –PF នៅហ្ស៊ីមបាវេ លោក​ Patrick Chinamasa ​បានប្រកាសឲ្យដឹងថា​ អតីតប្រធានាធិបតីEmmerson Mnangagwa ​នឹងចូលកាន់តំណែងប្រធានាធិបតីដឹកនាំប្រទេសនៅថ្ងៃទី​២២ ឬ២៣ខែវិច្ឆិកា នេះ ក្រោយប្រធានាធិបតីវ័យ​៩៣ឆ្នាំព្រមចុះចេញពីដំណែង។

ក្នុងពេលជាមួយគ្នានេះ ប្រធានគណកម្មការសើមអង្គេតរបស់ គណបក្សកាន់អំណាចបាន បញ្ជាក់​ លោក Emmerson Mnangagwa និងត្រូវឡើងកាន់តំណែងប្រធានាធិបតីក្នុងរយះពេល ៤៨ម៉ោង​ ហើយបន្ត អាណត្តិរបស់ប្រធានាធិបតី​ មូហ្គាបេ​ រហូតដល់ការបោះឆ្នោត ជាថ្មីនៅខែកញ្ញឆ្នាំ​២០១៨។

ក្នុងថ្ងៃជាមួយគ្នានោះអគ្គមេ បញ្ជាការ កងទ័ពហ្ស៊ីមបាវេ​ ឧត្តមសេនីconstantino chiwenga ​បានអំពាវនាវ​ បណ្តាគណបក្សនយោបាយទាំង អស់​រក្សការអត់ធ្មត់ក្រោយលោកមូហ្គាបេ លាលែងពីតំណែង។

ប្រធានាធិបតីរ៉ូបឺត​ មូហ្គាបេ បានលាលែងចេញពីដំណែងកាលពីថ្ងៃទី​២១ខែវិច្ឆិកា​ ក្នុងពេលដែលសភា ហ្ស៊ីមបាវេ បានចាប់ផ្តើមពិភាក្សា ពីការចោទប្រកាន់ទោស ប្រធានាធិបតី ។ ក្នុងពេលកំពុងពិភាក្សា ប្រធានរដ្ឋសភាក៏ទទួលបានលិខិតលាលែងពីដំណែងរបស់ប្រធានាធិបតី ធ្វើឲ្យកិច្ចពិភាក្សា​ត្រូវផ្អាក។

កន្លងមក តំណាងរាស្ត្រ មកពីគណបក្សកាន់អំណាច​ ២៣០រូប ក្នុងចំណោមតំណាងរាស្ត្រទាំង​២៦០រូប​ក្នុងសភា​បានអនុម័ត ចោទប្រកាន់ទោសទៅលើប្រធានាធិបតី ក្នុងពេលពលរដ្ឋ ជាច្រើនដង្ហែរក្បួនទាមទា ឲ្យលោកមូហ្គាបេ​ចុះចេញពីដំណែង។

ការចាកចេញពីដំណែងទាន់ពេលវេលា បានជួយឲ្យ​ហ្ស៊ីមបាវេ ឆ្លងផុតនៅវិបត្តិ នយោបាយដែលអូសបន្លាយមួយសប្តាហ៍កន្លងមក ក្រោយកម្លាំងយោធាចូលគ្រប់គ្រងទីតាំងរបស់រដ្ឋ និងឃុំខ្លួនប្រធានាធិបតីនៅក្នុងផ្ទះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print