ដើម្បីប្រទេសជាតិ​ និងប្រជាពលរដ្ឋមានសេចក្តីសុខ​សេចក្តី​ចម្រើន​ រាជរដ្ឋាភិបាលនឹងរៀបចំពិធីបួងសួង​ នៅមុខប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប​ ៖​ រាជរដ្ឋាភិបាលកម្ពុជាសម្រេចយកថ្ងៃ​ទី២​និងទី៣​ធ្នូ​ ឆ្នាំ​២០១៧​ នឹងរៀបចំពិធី​បួងសួង​ សុំសេចក្តីសុខ​ សេចក្តី​ចម្រើនជូនជាតិ​ និងប្រជាពលរដ្ឋខ្មែរ​ ដែលនឹងប្រព្រឹត្ត​ ទៅនៅមុខប្រាសាទអង្គរវត្ត​ នាខេត្ត​សៀមរាប​ ។

ពិធីនេះ​ក្រោម​ការអញ្ជើញចូលរួម​ និងជាអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ការប្រារព្ធពិធីបួង​សួងតាមបែបព្រះពុ​ទ្ធសាសនានេះ​ មានពិធីក្រុងពាលី និងសូត្រមន្ត ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ៥០០អង្គ និងរាប់បាត្រព្រះសង្ឃ៥.០០០អង្គ ។

ក្នុងឱកាសនោះក៏នឹងមានពិធីរត់ម៉ារ៉ាតុន ដោយមានអ្នកចូលរួមជាប្រជាពលរដ្ឋខ្មែរ និងជនបរទេសសរុបប្រមាណ ១ម៉ឺននាក់ ព្រមទាំងមានការសម្តែងសិល្បៈកម្សាន្ត និងការបាញ់កាំជ្រួចអបអរសាទរនាពេលរាត្រីផងដែរ​ ៕​ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print