មន្ដ្រីរដ្ឋបាលជលផលចុះបង្ក្រាបបទល្មើសនេសាទប្រភេទឈ្នក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្ដ្រីសង្កាត់រដ្ឋបាលជលផលកណ្ដៀង ចុះបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ប្រភេទឈ្នក់ ក្នុងនោះរឹបអូសវត្ថុតាងអាគុយ និងអំពូលម៉ែត កាលពីយប់ថ្ងៃទី២០ និងយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចបឹងទន្លេសាបស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

IMG_2121

លោក ភុន វណ្ណា នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងបានប្រាប់តាមទូរស័ព្ទថា លទ្ធផលក្នុងការបង្ក្រាបបទល្មើសនេសាទប្រភេទឈ្នក់ ដែលក្រុមអ្នកល្មើសនេសាទលួចប្រព្រឹត្តត្រង់ចំណុចខាងលើ កម្លាំងរបស់លោកធ្វើការបង្ក្រាបបាន អាគុយចំនួន ២០គ្រឿង និងអំពូលម៉ែតភ្លើងពណ៌ចំនួន ៥ ។

លោកនាយសង្កាត់បន្ដទៀតថា វត្ថុតាងយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកណ្ដៀង ហើយលោកសន្យាថាករណីកើតមានបទល្មើសខាងលើនេះ នឹងបន្ដបង្ក្រាបឱ្យដូចភ្លៀងរលឹម ខណៈឧបករណ៍នេះប្រឆាំងនឹងច្បាប់ស្ដីពីរដ្ឋបាលជលផល ។

IMG_2180

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print