ភ្នំពេញ៖ នារីបម្រើការម៉ាស្សាម្នាក់បាននាំមិត្តភក្តិមកខ្ចីលុយថៅកែដោយយកអត្តសញ្ញាណប័ណ្ណមិត្តភក្តិដាក់ចំនួន៨០ដុល្លារហើយបានបាត់មួយរយៈទើបម្ចាស់អត្តសញាប័ណ្ណសួរនាំយកវិញក៏យកលុយមកលោះតែលុយមិនគ្រប់ថៅមិនអោយបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ទី២២ ខែតុលាឆ្នាំ២០១៥ នៅកន្លែងម៉ាស្សាមួយកន្លែង ដែលមានយីហោ ម៉ាក់ ស្រីលាភ តាមបណ្តោយផ្លូវលេខ២០០៤ ស្តិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា នារីម្នាក់ដែលជាអ្នកបម្រើការងារនៅកន្លែងម៉ាស្សានោះបានខ្ចីលុយរបស់ថៅកែខ្លួនចំនួន៥០ដុល្លារដោយយកអត្តសញ្ញាណប័ណ្ណរបស់មិត្តភក្តិមកបញ្ចាំ បន្ទាប់មក នារីខាងលើក៏បាននាំមិត្តភ័ក្តម្នាក់ផ្សេងទៀតមកខ្ចីលុយថៅកែខ្លួនទៀតចំនួន៣០ដុល្លារផ្សេងទៀតហើយរូបគេក៏ឈប់បម្រើការងានៅទីនោះដោយទៅបាត់មួយរយះ។ លុះហូតមកដល់ថ្ងៃកើតហេតុម្ចាស់អត្តសញ្ញាណប័ណ្ណក៏សួរកអត្តសញ្ញាណប័ណ្ណខ្លួនវិញ បន្ទាប់មកនារីដែលខ្ចីលុយនោះបានយកលុយចំនួន៥០ដុល្លារមកសង់ថៅកែដោយសុំយកអត្តសញ្ញាណប័ណ្ណរបស់មិត្តភក្តិវិញតែថៅកែមិនព្រមលុះត្រាតែយកមកសងគ្រប់ទើបប្រគល់អោយអត្តសញ្ញាណប័ណ្ណវិញ ទើបបង្កអោយមានការឈ្លោះក្រកែងគ្នាយ៉ាងតឹងសសៃកដាក់គ្នាផងដែរ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចធ្វើការដោះស្រាយ ហើយនារីដែលខ្ចីលុយនោះក៏បានយកលុយសងគ្រប់ចំនួនទើបថៅកែប្រគល់អត្តសញ្ញាណប័ណ្ណអោយវិញ។
ទាក់ទងនិងហេតុការណ៍ខាងលើក្រុមអ្នកសារព័ត៍មានបានចុះទៅដល់ចំណុចកើតហេតុនិងថតផ្តិតយករួបភាពដើម្បីទុកផ្សារតែបែរជាសមត្ថកិច្ចម្នាក់បានចេញមុខមកនិងហាមឃាត់មិនអោយថតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះមានបុរសម្នាក់ដែលជាម្ចាស់កន្លែងម៉ាស្សានោះបានមកប្រើសម្តីមិនសមរម្យទៅលើអ្នកសារព័ត៍មានថែមទាំងបណ្តើមកាមេរ៉ាយកទៅបោកទៀត ។
គួរបញ្ជាក់ផងដែរថានៅតាមដងផ្លូវលេខ២០០៤ ចាប់ពីស្ថានីយ៍ប្រេងឥន្ទនះតេលាច្រកចូលវត្តអង្គតាមិញរហូតទៅដល់ផ្លូវសហព័ន្ធរុស្សី តែងតែមានរឿងជាញក់ញាប់ដោយសារតែពួកហាងខារ៉ាអូខេនិងកន្លែងម៉ាស្សានោះបានបើកប្រកបអាជិវកម្មយ៉ាងអាណាធិបតេយ្យ ដោយពេលខ្លះប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនោះត្រូវបានក្រុមអ្នកហៅមូយរត់ចាប់ទាញដណ្តើមគ្នា ពេលខ្លះបង្កអោយមានគ្រោះថ្នាក់ទៀតផង តែសមត្ថកិច្ចនៅតែមិនមានប្រធានការ ៕
...
ដោយ៖ សុខា សែនជ័យ