ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់មានវិបត្តិផ្លូវចិត្ត រួមផ្សំនិងជំងឺផ្សេងៗទៀត ទើបសម្រេចចិត្តធ្វើអត្ដឃាតចង.ក សម្លាប់ខ្លួន នៅភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ស្ត្រីរងគ្រោះឈ្មោះ ពែក សុភក្ត្រ័ អាយុ ៤៣ឆ្នាំ រស់នៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
តាមការឲ្យដឹងពីប៉ូលិសថា ជនរងគ្រោះមានប្តី និងកូនប្រុសស្រី ២នាក់ ហើយកន្លងមក ស្ត្រីរងគ្រោះរូបនេះ តែងតែទទួលរងអំពើហិង្សាវាយធ្វើបាបពីសំណាក់ប្តី រួមផ្សំនិងខ្លួនតែងតែកើតមានជំងឺផង ក៏បានសំរេចយកខ្សែគោចង.ក ធ្វើអត្តឃាតខ្លួននៅជាប់នឹងដើមថ្នុង ស្លាប់តែម្ដង។
សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុធ្វើការពិនិត្យនៅនឹងកន្លែងឃើញថា ស្ត្រីរងគ្រោះពិតជាបានធ្វើអត្តឃាតចង.ក ពិតប្រាកដមែន ទើបសមត្ថកិច្ចប្រគល់សាកសពទៅឲ្យប្តី រួមទាំងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែននួន