ស្រ្ដីម្នាក់មានវិបត្តិផ្លូវចិត្ត ប្ដីប្រើហិង្សារាល់ថ្ងៃទ្រាំលែងបាន សម្រេចចិត្តចងករធ្វើអត្តឃាត

ចែករំលែក៖

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ស្ត្រី​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត រួមផ្សំ​និង​ជំងឺផ្សេងៗទៀត ទើប​សម្រេចចិត្ត​ធ្វើ​អត្ដ​ឃាត​ចង.ក សម្លាប់ខ្លួន នៅ​ភូមិ​គោក​ច្រេស សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ស្ត្រី​រងគ្រោះ​ឈ្មោះ ពែ​ក សុភ​ក្ត្រ័ អាយុ ៤៣ឆ្នាំ រស់នៅ​ភូមិ​អូរ​កន្សែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ថា ជនរងគ្រោះ​មាន​ប្តី និង​កូនប្រុស​ស្រី ២នាក់ ហើយ​កន្លងមក ស្ត្រី​រងគ្រោះ​រូបនេះ តែងតែ​ទទួលរង​អំពើហិង្សា​វាយ​ធ្វើបាប​ពី​សំណាក់​ប្តី រួមផ្សំ​និង​ខ្លួន​តែងតែ​កើតមាន​ជំងឺ​ផង ក៏បាន​សំរេចយក​ខ្សែ​គោ​ចង.ក ធ្វើអត្តឃាត​ខ្លួន​នៅជាប់​នឹង​ដើម​ថ្នុ​ង ស្លាប់​តែម្ដង។

សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​ធ្វើការ​ពិនិត្យ​នៅនឹងកន្លែង​ឃើញថា ស្ត្រី​រងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ចង.ក ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​ប្រគល់​សាកសព​ទៅ​ឲ្យ​ប្តី រួមទាំង​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ ប៉ែន​នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print