គួរឲ្យអាសូរ ស្ត្រីម្នាក់គាំបេះដូងស្លាប់ក្នុងបន្ទប់ទឹក ចោលកូនតូចទុកឲ្យកំព្រា

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ទឹក ចោលកូនតូចអាយុប្រហែល៦ឆ្នាំទុកឲ្យកំព្រា ដោយបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំង នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជួលគ្មានលេខ ជាប់ផ្លូវបេតុង ច្រកចូលឡឥដ្ធ ស្ថិតក្នុងភូមិព្រែកតាឡុង3 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកើតហេតុខាងលើបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ម៉ា ហៀត អាយុ​៣៦ឆ្នាំ ជនជាតិខ្មែរអុីស្លាម មានមុខរបរបំរើការងារនៅក្នុងកោះពេជ្រ (ផ្នែកអនាម័យ) មានប្តីជាជនជាតិ ម៉ាឡេស៊ី មានស្រុកកំណើត​នៅភូមិព្រែកស្ដៅ ឃុំត្រពាំងខ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃុំ មានកូនតូចម្នាក់ ឈ្មោះ លី ត ភេទប្រុស អាយុប្រហែល៦ឆ្នាំ ស្នាក់នៅជាមួយស្ត្រីរងគ្រោះក្នុងបន្ទប់ជួលកើតហេតុខាងលើ ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានហៅស្ត្រីរងគ្រោះលេងដូចសព្វមួយដង តែអំឡុងពេលហៅស្ត្រីរងគ្រោះមិនឆ្លើយ ក៏មាននារីម្នាក់ដែលធ្វើការជាមួយបានចូលក្នុងបន្ទប់មើល ហើយក៏ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះស្លាប់ក្នុងបន្ទប់ទឹកទាំងស្លៀកខោខ្លីបានត្រឹមជង្គង់ ភ្លាមៗក៏ស្រែកឆឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងកោសល្យវិឆ័យ ។

បើតាមសមត្ថកិច្ចដែលជំនាញខាងលកោសល្យវិឆ័យបានប្រាប់ឲ្យដឹងថា សពស្ត្រីរងគ្រោះខាងលើ គឺស្លាប់ដោយសារតែ គាំបេះដូង ។ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិឆ័យរួចរាល ក៏ប្រគល់សពឲ្យទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅស្រុកកំណើតតាមប្រពៃណី ៕ ភារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print