ទិញថ្នាំញៀនបម្រុងយកទៅជក់ ត្រូវបានកម្លាំងចំរុះខណ្ឌដង្កោឃាត់ខ្លួនយកទៅអធិការដ្ឋានខណ្ឌដង្កោចាត់ការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូមកពីជួបសង្សាត្រលប់មកវិញបានទិញថ្នាំញៀនដើម្បីយកទៅជក់ ត្រូវបានកម្លាំងចំរុះខណ្ឌដង្កោធ្វើការឃាត់ខ្លួន និងឃើញពួកគេទំលាក់ចោលនៅក្បែខ្លួន ។

IMG_0605

កាលពីវេលាម៉ោង១៩និង១០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខវត្តសំបួរ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះសៅ សុផានិត ហៅរ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុក្នុងហាងភូមិធម្មជាតិ ស្ថិតក្នុងភូមិក្រាំងក្រូច សង្កាត់ទៀមខណ្ឌដង្កោ និងមានស្រុកកំនើតនៅភូមិត្រប់ ឃុំត្រោល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឈ្មោះស្រ៊ុន ឡី ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុជាមួយគ្នានិងស្នាក់នៅជាមួយគ្នា មានស្រុកកំនើតនៅភូមិព្រែកអណ្ដូង ឃុុំព្រែកកបៅ ស្រុកកងមាស ខេត្តកំពង់ចាម  រីឯវត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនពណ៌ស ចំនួនពីរកញ្ចប់តូច ទូរស័ព្ឋសាំមស៊ុង១ អិនចុចពិល១ និងម៉ូតូមួយគ្រឿងម៉ាកមីអូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1W-2033 ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុដែលបានឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងចំរុះដឹកនាំដោយលោកតិមា សោភា អភិបាលរងខណ្ឌដង្កោ និងមន្ត្រីក្រោមឳវាទ បានដាក់កម្លាំងដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនិងករណីដែលខុសច្បាប់នៅចំណុចកើតហេតុខាងលើ បន្ទាប់មកកម្លាំងរបស់លោកបានឃើញជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកមីអូ ទិសដៅពីជើងទៅត្បួងមកគោលដៅដែលត្រួតពិនិត្យ ហើយក៏បានឃើញជនសង្ស័យម្នាក់ដែលជិះពីក្រោយបានទំលាក់ថ្នាំញៀនចំនួនពីរកញ្ចប់តូច ដែលកាន់នៅខាងស្ដាំដៃ ទៅលើផ្លូវ(217) ក៏ត្រូវបានឃាត់ខ្លួនភ្លាមៗយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការនីតិវិធីច្បាប់ ។

ប្រភពដដែលបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនោះគឺពួកគេបានជិះម៉ូតូមកពីជួបសង្សានៅម្ដូំផ្សារឯករាជ្យ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់មកពួកគេបានជិះត្រឡប់វិញក៏បានទិញថ្នាំញៀនចំនួនពីរកញ្ចប់ នៅម្ដូំលូប្រាំ ហើយក៏បានជិះម៉ូតូទៅកន្លែងស្នាក់នៅវិញដោយជិះតាមផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងក៏ជួបនិងកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕

IMG_0602 IMG_0596 IMG_0603

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print