ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់ចាម​ ឃាត់​ខ្លួន​ជនសង្ស័យ​៥នាក់​ ពីបទជួញដូរនិងប្រើ​ប្រាស់សារធាតុញៀន​

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ នគរបាល​ការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងអធិការស្រុកស្រីសន្ធរ​ ​ដឹកនាំដោយ​ លោក​វរ​សេនីយ៍ត្រី​ ជីវ សេងរស់ កាលពី​វេលាម៉ោង១៥ និង៣០នាទី​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ បានចុះប្រតិបត្តិការ​បង្ក្រាបករណី​ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ៥នាក់​ ។

លោកវរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យ​ប្រឆាំងគ្រឿងញៀនបានឱ្យ​ដឹង​ថា​ ការឃាត់ខ្លួន​ ជនសង្ស័យ​ខាងលើធ្វើឡើង​នៅចំណុចភូមិជេីងដឹក ឃុំ​ប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ ។

លោកបន្តថា​ អ្នកទាំង៥នាក់ដែលរងការចាប់ខ្លួនមានឈ្មោះ
១-ឈ្មោះ ងិន ឈិន ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិជេីងដឹក ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(មុខសញ្ញាចែកចាយ)
​២-ឈ្មោះ​ ហ៊ុន ចក់ ភេទប្រុស អាយុ៤៧ឆ្នាំ​ ជាតិខ្មែរ នៅភូមិជេីងដឹក ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(មុខសញ្ញាចែកចាយ)
៣-ឈ្មោះ គឹម​ ហ៊ាង ភេទប្រុស អាយុ២៤ឆ្នាំ​ ជាតិខ្មែរ នៅភូមិជេីងដឹក ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(លទ្ធផលធ្វេីតេស្តវិជ្ជមាន)។
៤-ឈ្មោះ ចាប ឌីម ភេទប្រុស អាយុ១៩ឆ្នាំ​ នៅភូមិជេីងដឹក ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (លទ្ធផលធ្វេីតេស្តវិជ្ជមាន)
៥-ឈ្មោះ ឆោម ចាន់នី អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិក្តីថ្ករ ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(លទ្ធធ្វេីតេស្តវិជ្ជមាន)
៦-ឈ្មោះ សឹុម វិសាល ភេទប្រុស​ នៅភូមិព្រែកពោធិ៍លេី ឃំុព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (លទ្ធផលធ្វេីតេស្តវិជ្ជមាន)

ជាលទ្ធផល​ បន្ទាប់ពីឃាត់ខ្លួន​ កម្លាំង​ចាប់យកវត្ថុតាង: ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន០៩កញ្ចប់តូច ទូរស័ព្ទដៃចំនួន ០៤គ្រឿង ម៉ូតូចំនួន០៣គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់។

បច្ចុប្បន្ន​ ជនសង្ស័យ​និងវត្ថុតាងខាងលើ​ សមត្ថកិច្ច​បាន​រៀបចំ​​កសាងសំណុំរឿងបញ្ជូនទៅតុលាការ​ចាត់ការតាម​ ផ្លូវច្បាប់​ ៕​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print