សេចក្តី​សង្ឃឹម​ថ្មី​សម្រាប់​ស្ត្រី​មេម៉ាយ​

ចែករំលែក៖

​ភ្នំពេញ​៖​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​។​ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​ ១​ ខែ​ តុលា​ ឆ្នាំ​២០១៥​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ដល់​អង្គការ​តម្លៃ​ស្ត្រី​ដែល​ស្ថិត​ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​ គោលបំណង​ចម្បង​នៃ​ឧបត្ថម្ភ​នេះ​ គឺ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ពង្រឹង​លក្ខខណ្ឌ​នៃ​ការ​រស់នៅ​របស់​ស្ត្រី​មេម៉ាយ​ក្រីក្រ​។​

P1

​លោក​ James​ Ma​នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​មាន​ប្រសាសន៍​ថា​ “​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​នឹង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ការ​កកើត​របស់​ខ្លួន​អស់​រយៈពេល​ប្រហែលជា​២០​ឆ្នាំ​មកនេះ​។​ ថ្ងៃនេះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ដល់​អង្គការ​តម្លៃ​ស្ត្រី​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បណ្តុះបណ្តាល​របស់​ពួក​គេ​។​យើង​សង្ឃឹម​យ៉ាង​ជឿជាក់​ថា​ ស្ត្រី​មេម៉ាយ​ទាំងនេះ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ពី​អង្គការ​តម្លៃ​ស្ត្រី​នឹង​អាច​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ​ជាមួយ​ជំនាញ​ដែល​ពួក​គេ​បាន​រៀន​ពី​ម៉ាស៊ីន​ទាំងនេះ​”​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ “​យើង​មាន​ផែនការ​ដើម្បី​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​បន្ថែម​ទៀត​ដល់​អង្គការ​តម្លៃ​ស្ត្រី​នា​ពេល​អនាគត​ ហើយ​ជាមួយ​ក្តី​សង្ឃឹម​នៃ​ការ​ប្រើប្រាស់​ម៉ាស៊ីនដេរ​ទាំងនេះ​ នឹង​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរជីវិត​រស់នៅ​របស់​ស្ត្រី​មេម៉ាយ​ក្នុង​អង្គការ​នេះ​”​។​

​ស្ត្រី​មេម៉ាយ​មួយ​រូប​ដែល​ទទួល​បានការ​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​នេះ​ បាន​និយាយ​ថា​ “​យើង​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​ម៉ាស៊ីនដេរ​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។​ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​នាំ​យក​នូវ​សេចក្តី​សង្ឃឹម​ថ្មី​សម្រាប់​ពួក​យើង​។​ ឥឡូវនេះ​ យើង​អាច​ដំណើរការ​នៃ​ការ​បណ្តុះបណ្តាល​របស់​ពួក​យើង​បាន​យ៉ាង​ល្អ​។

​បន្ថែម​ពីលើ​នេះ​ទៀត​ យើង​អាច​រក​ប្រាក់​ចំណូល​ដើម្បី​ឧបត្ថម្ភ​គ្រួសារ​របស់​ពួក​យើង​បានជា​មួយ​ជំនាញ​ដែល​បាន​រៀន​ពី​អង្គការ​តម្លៃ​ស្ត្រី​។​ យើង​សូម​ថ្លែង​អរគុណ​ដល់​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ សម្រាប់​សន្តាន​ចិត្ត​ និង​ការ​ឧបត្ថម្ភ​គាំទ្រ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពួក​យើង​”៕​

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print