ថៅកែ​ឡឥដ្ឋ​ចិត្ដ​ភ្លើង​វាយ​កម្មករ​នឹង​ឈើ​ជ្រុង​ស្ទើរ​ផុង​លលាដ៍ក្បាល​ ហើយ​គេចខ្លួន​បាត់

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ មាន​ជម្លោះ​ក្លាយជា​ អំពើ​ហិង្សា​មួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ នៅ​ក្នុង​ការដ្ឋាន​ឡឥដ្ឋ​មួយ​កន្លែង​ឋិត​នៅ​ក្នុងភូមិ​ឈើទាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​ មុខកំពូល​ ខេត្ដកណ្ដាល​ ដោយសារ​ថៅ​ កែ​ឡឥដ្ឋ​ចិត្ដ​ភ្លើង​វាយ​កម្មករ​ខ្លួនឯង​នឹង​ ឈើ​ជ្រុង​បែកក្បាល​ ។​

photo 2

​ប្រភព​ពី​កន្លែង​ការដ្ឋាន​កើតហេតុ​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ភុ​ន​ រី​ អាយុ​៤៣​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ស្រុក​ កោះធំ​ ខេត្ដកណ្ដាល​ មាន​ប្រពន្ធ​ឈ្មោះ​ គៀល​ ពៅ​ អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​-​ឃុំ​ ព្រែក​តា​ម៉ាក​ ស្រុក​ខ្សាច់កណ្ដាល​ ជា​ កម្មករ​ឡឥដ្ឋ​ខាងលើ​ ។​ ២​នាក់​ប្ដី​ប្រពន្ធ​ ដោយ​មាន​ជីវភាព​ខ្វះខាត​ក៏​សម្រេចចិត្ដ​មក​ធ្វើ​ជា​កម្មករ​ឡឥដ្ឋ​របស់​លោក​ថៅ​ កែចិត្ដ​ភ្លើង​ឈ្មោះ​ ថា​ច​ លាង​ស្រ៊េ​ង​ បាន​រយៈពេល​ប្រមាណ​៣​ខែ​មក​ហើយ​។​ លុះ​មក​ដល់​ថ្ងែ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ ខណៈ​ជន​ រង​គ្រោះ​កំពុងធ្វើការ​បញ្ចេញ​ឥដ្ឋ​ចេញពី​ឡ​ក៏​មាន​កម្មករ​ម្នាក់​ទៀត​ដែល​ធ្វើការ​ ជាមួយ​ឈ្មោះ​ ផែន​ បាន​និយាយ​លេង​ ជាមួយ​គ្នា​ដោយ​ធ្វើការ​បណ្ដើរ​និយាយ​ លេង​ចំអន់​គ្នា​បណ្ដើរ​នោះ​ ស្រាប់តែ​ លេចមុខ​ថៅកែ​ ថា​ច​ លាង​ស្រ៊េ​ង​ ដើរ​ មក​ដល់​ហើយ​ហាក់ដូចជា​ខឹង​អ្នក​ណា​ពី​នាយ​ក៏​បាន​មក​ចង្អុលមុខ​ជន​រង​គ្រោះ​ ភុ​ន​ រី​ ស្ទើរ​ដល់​ភ្នែក​ដោយ​ចោទ​ថា​ បង្ក​ ទំនាស់​ជាមួយ​កម្មករ​ដទៃ​តែ​ជន​រង​គ្រោះ​បាន​តមាត់​ថា​ខ្ញុំ​?​ និយាយ​បាន​តែ​ប៉ុណ្ណេះ​ ស្រាប់តែ​ថៅកែ​ចិត្ដ​ភ្លើង​ ថា​ច​ លាង​ ស្រ៊េ​ង​ ស្ទុះ​យក​ដំបង​ឈើ​ជ្រុង​មក​សំពង​ចំ​ កណ្ដាល​ក្បាល​បណ្ដាល​ឱ្យ​បែក​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ ។​ បន្ទាប់​មក​ដោយ​ឃើញ​ សភាព​បែប​នេះ​ក្រុម​គ្រួសារ​និង​កម្មករ​ដទៃ​ទៀត​បាន​ស្ទុះ​មក​ជួយ​ហើយ​បញ្ជូន​ ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ ស្រុក​មុខកំពូល​ដើម្បី​សង្គ្រោះ​បន្ទាន់​ ។​

​ក្រោយ​កើតហេតុ​ថៅកែ​ឡឥដ្ឋ​ចិត្ដ​ ភ្លើង​រូប​នេះ​បាន​គេចខ្លួន​បាត់​ហើយ​ជន​ រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​នគរ​ បាល​ប៉ុស្ដិ៍​ព្រែក​អញ្ចាញ​ឱ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​ ប៉ុន្ដែ​បាន​ប្រមាណ​កន្លះ​ម៉ោង​ ក្រោយមក​លោក​ថា​ច​ លាង​ ស្រ៊េ​ង​ បាន​ ទូរស័ព្ទ​ប្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា​រូប​លោក​មិន​គេចខ្លួន​នោះ​ទេ​លោក​មក​ភ្នំពេញ​ដើម្បី​ទិញ​សម្ភារ​ធ្វើ​ឡឥដ្ឋ​ហើយ​ លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​ចំពោះ​មុខ​សមត្ថ​ កិច្ច​នៅ​ថ្ងៃ​បន្ទាប់​ ។​

​ករណី​នេះ​បើ​តាម​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ព្រែក​អញ្ចាញ​បានឱ្យ​ដឹង​ថា​ លោក​ ថា​ច​ លាង​ស្រ៊េ​ង​ មិន​គេចខ្លួន​ហើយ​ព្រម​មក​ ប្រឈម​មុខ​ដោះស្រាយ​ជាមួយ​ជន​រង​ គ្រោះ​នោះ​សមត្ថកិច្ច​និង​សម្របសម្រួល​នៅ​នឹង​មូលដ្ឋាន​ តែបើ​មិន​ចូលខ្លួន​ទេ​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​មុខកំពូល​នឹង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​ សាលាដំបូង​ខេត្ដកណ្ដាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

photo1photo 3

...

ដោយ៖ ឡូ​ សំអាត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print