ភ្នំពេញ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានមាន ប្រសាសន៍សង្កត់ធ្ងន់ថា ប្រសិនបើពុំ មានសង្គ្រាមឆ្នាំ១៩៧០ទេ ប្រហែលជា ការរីកចម្រើនលូតលាស់របស់កម្ពុជា មានច្រើនលើសនេះឆ្ងាយណាស់ ប៉ុន្ដែ អ្នកដែលបង្កើតសង្គ្រាមនោះ តើត្រូវ ទទួលខុសត្រូវបែបណា?
ថ្ងៃនេះគឺជាថ្ងៃ ខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេត្រូវ តែមានការទទួលខុសត្រូវខាងសីលធម៌ ផងដែរ ។ បើសិនជាគេមិនទទួលខុស ត្រូវទៅលើការខូចខាត និងស្លាប់អាយុ ជីវិតប្រជាជនកម្ពុជារាប់លាននាក់នៅ ក្នុងដំណាក់កាលសង្គ្រាម និងក្នុងដំណាក់ កាលរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប៉ុន្ដែពួក ប៉ុល ពត កើតបានវាមិន អាស្រ័យចំណុះទៅលើពួកប៉ុល ពតទេ វា ចំណុះដោយសារការកំណត់ទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ ពីមុខតំណែងដោយ រដ្ឋប្រហារខុសច្បាប់នៅឆ្នាំ១៩៧០ ។
សម្ដេចតេជោបានមានប្រសាសន៍ បែបនេះកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើ ប្រាស់ជាផ្លូវការស្ពានមិត្ដភាពកម្ពុជា- ចិន ជ្រោយចង្វាទី២ និងមានការអញ្ជើញ ចូលរួមពីលោកស្រី ពូ ជៀនគ័រ ឯកអគ្គ រដ្ឋទូតចិនប្រចាំកម្ពុជា ដែលស្ពាននេះ ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌ ឫស្សីកែវ រាជធានីភ្នំ*ពេញ ។
សម្ដេចតេជោមានប្រសាសន៍បន្ដថា មានសំណួរមួយសួរថា ហេតុអ្វីបានជា ត្រូវមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស? ត្រង់នេះគឺត្រូវមានដើមចមរបស់វា ។ បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ទេ វាក៏គ្មាន របបប៉ុល ពតដែរ ហើយបើកុំមានរបប ប៉ុល ពត វាក៏គ្មានពួកយើងទៅរំដោះវ៉ៃ របបប៉ុល ពតដែរ ហើយក៏អត់មានសង្គ្រាម ស៊ីវិលតម្រូវឱ្យមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីសដែរ ។ ដូច្នេះត្រូវរកឫស គល់បើសិនជាគេជាមនុស្សពិតប្រាកដ។ កុំលាក់កុំលៀម តើហេតុអ្វីត្រូវមានកិច្ច ព្រមព្រៀងទីក្រុងប៉ារីស? ហើយហ៊ុន សែន ចាំបាច់ត្រូវចរចាជាមួយសម្ដេច ព្រះនរោត្ដម សីហនុ ដើម្បីបើកផ្លូវឱ្យ ដំណើរការកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ ព្រោះមានមនុស្សមួយចំនួនចាប់យកតែមួយចំណុចមកនិយាយគេអត់ហ៊ាន និយាយប្រវត្ដិសាស្ដ្រទេ ។ ដូច្នេះបើសិន ជាអ្នកក្លាហានពិតប្រាកដត្រូវហ៊ាន និយាយការពិតថា រឿងចាប់ផ្ដើមពីអ្វីបាន ទៅដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
បើសិនជាព្រះករុណា ព្រះបិតា ព្រះអង្គ នៅបន្ដគ្រប់គ្រងវាអត់មានការចាំបាច់នឹងធ្វើកិច្ចព្រមព្រៀងទីក្រុងប៉ារីសអីទេ ហើយវាមិនចាំបាច់តស្ពានពាក់កណ្ដាលដោយសារជប៉ុននោះដែរ ព្រោះនៅឆ្នាំ ១៩៧២ស្ពាននេះកាត់ផ្ដាច់ ហើយនៅឆ្នាំ ១៩៩២-១៩៩៥ បានចាប់ផ្ដើមតភ្ជាប់ ស្ពាននេះឡើងវិញដូច្នេះវាមានហេតុ ផល ។
ថ្ងៃនេះអ្វីៗបានកន្លងផុតតែការកន្លងផុតនោះដែរវាជាប្រវត្ដិសាស្ដ្រគឺមាន ឫសគល់របស់វា សូម្បីដើមឈើមួយ ដើមវាត្រូវមានគល់, មានដើម, មាន ស្លឹកគេមិនអាចយកមកនិយាយតែស្លឹកឈើមួយមុខភ្លេចឫសភ្លេចគល់នោះទេ។
ប៉ុន្ដែមនុស្សមួយចំនួនភ្លេចណាស់ ភ្លេចឫស ភ្លេចគល់ ។ សូម្បីតែបញ្ហាភេរវ កម្មដែលកើតមានបច្ចុប្បន្នប្រទេសមួយចំនួនខ្លាចបំផុត ខ្លាចគេពិភាក្សាតើមូល ហេតុអ្វីបានជាមានភេរវកម្ម ។ ទៅវាយ គេតាពីសតាពាសដល់គេវាយវិញតាំងពិបាក ។
សម្ដេចតេជោមានប្រសាសន៍ថា ការបែកញើសពេលនេះវាខុសពីការបែក ញើសពីមុននៅក្នុងដំណាក់កាលសង្គ្រាម គឺលំបាកណាស់ ប៉ុន្ដែសព្វថ្ងៃយើងស្ថិត នៅក្នុងការសប្បាយរីករាយទទួលយកនូវសមិទ្ធផលមួយដែលបានកើតឡើងតាមដងទន្លេសាបដែលហៅថាស្ពានមិត្ដភាពកម្ពុជា-ចិនជ្រោយចង្វា ៕
ដោយ៖ ហេង សូរិយា