ខេត្ដព្រះសីហនុ៖ បុរសម្នាក់ជាកម្ម ករសំណង់ត្រូវបានម្ចាស់ផ្ទះនិងកម្មករ ដូចគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជននិងបន្ដទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ បន្ទាប់ ពីចរន្ដអគ្គិសនីឆក់បណ្ដាលឱ្យរងរបួស ធ្ងន់ ។
កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅចំណុច ផ្ទះទើបសង់រួចមួយកន្លែងស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យ ដឹងថា ដោយសារតែការធ្វេសប្រហែស នៅព្រឹកខាងលើចំណុចផ្ទះទើបសាងសង់រួចមួយកន្លែងស្ថិតក្នុងភូមិ៥ សង្កាត់ លេខ៤ ទើបធ្វើឱ្យកម្មករសំណង់ម្នាក់ ត្រូវចរន្ដអគ្គិសនីឆក់ស្ទើរស្លាប់។ ជនរង គ្រោះឈ្មោះ ហ៊ី តូ ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅខេត្ដកំពត បច្ចុប្បន្ន មកស៊ីឈ្នួលធ្វើកម្មករសំណង់នៅកន្លែង កើតហេតុ ។
តាមប្រភពពីកម្មករដូចគ្នាបានអះ អាងថា នៅមុនពេលកើតហេតុជនរង គ្រោះបានឈរនៅផ្នែកខាងក្រោយជាន់ទី១បន្ទាប់មកជនរងគ្រោះបានដើរមក ផ្នែកខាងមុខផ្ទះជាន់ទី១ដដែលខណៈខោ អាវសើមទៅប៉ះខ្សែភ្លើងចំតំណក៏ឆក់ ប្រកាច់តែម្ដង ៕
ដោយ៖ ឆ្លាមសមុទ្រ