ម៉ែឪ​ជាប់​ទៅ​ស៊ីសាច់​ឆ្កែ​ផ្ទះ​អ្នក​ជិត​ខាង ​ទុក​កូនស្រី​ដេក​ក្រោមផ្ទះ​ក្មេង​ ប្រុស​១៣​ឆ្នាំ​ចាប់រំលោភ

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​៖​ កុមារី​អាយុ​ទើប​ ២​ឆ្នាំ​ត្រូវ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ចាប់​ រំលោភ​ខណៈ​ដែល​ឪពុក​ម្ដាយ​កុមារី​រង​ គ្រោះ​រវល់​ផឹកស៊ី​សាច់​ឆ្កែ​នៅផ្ទះ​អ្នក​ជិត​ ខាង​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​។​ ករណី​ ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២១​ ខែ​ តុលា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​សំឡាញ់​ ឃុំ​ ក្រពើ​២​ ស្រុក​វាល​វែង​ ខេត្ដពោធិ៍សាត់​។​

IMG-20151022-WA0069

​បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា​ កុមារី​រង​គ្រោះ​ឈ្មោះ​ ន​.​យ​ អាយុ​២​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។​ នៅ​ក្រោយ​ កើតហេតុ​និង​មានការ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេង​ប្រុស​សង្ស័យ​ឈ្មោះ​ លៀង​ វី​វ៉ា​ អាយុ​១៣​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ហើយ​ក្រោយ​ពី​ ឃាត់ខ្លួន​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជូន​ ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​ ដើម្បី​សាកសួរ​។​ រីឯ​កុមារី​រង​គ្រោះ​ត្រូវ​ បាន​អាណាព្យាបាល​បញ្ជូន​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ខេត្ដពោធិ៍សាត់​។​

​លោក​អធិការ​ស្រុក​វាល​វែង​បាន​ ប្រាប់​អ្នក​ព័ត៌មាន​នគរវត្ដ​តាម​ទូរស័ព្ទ​ នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែតុលា​ ថា​ តាម​ ចម្លើយ​ក្មេង​ប្រុស​សង្ស័យ​បាន​ឆ្លើយ​ថា​ រូបគេ​បាន​ចាប់​កុមារី​រង​គ្រោះ​រំលោភ​ នៅ​ពេល​នាង​ដេក​លង់លក់​លើ​គ្រែ​ក្រោម​ ផ្ទះ​ពុំ​មាន​ស្លៀកសំពត់​និង​ខណៈ​ឪពុក​ ម្ដាយ​របស់​កុមារី​រង​គ្រោះ​មិន​នៅផ្ទះ​។​ លោក​អធិការ​បាន​បន្ដ​ថា​ មុន​ពេល​ក្មេង​ ប្រុស​សង្ស័យ​ចាប់​កុមារី​រង​គ្រោះ​រំលោភ​ នោះ​គឺ​រូបគេ​បាន​មើល​រឿង​ស៊ិ​ច​តាម​ ទូរស័ព្ទ​ដែល​នាំ​ឱ្យ​រូបគេ​កើត​តណ្ហា​ពុះ​ ក​ញ្ចោ​ល​ទ្រាំ​មិន​បាន​ក៏​ចាប់រំលោភ​ កុមារី​រង​គ្រោះ​ពេល​កំពុង​ដេក​លង់លក់​ នៅ​លើ​គ្រែ​ក្រោមផ្ទះ​តែ​ម្ដង​។​

​លោក​អធិការ​បាន​ដកស្រង់​ចម្លើយ​ សារភាព​ក្មេង​ប្រុស​សង្ស័យ​ឱ្យ​ដឹង​ទៀត​ ថា​ កន្លង​ទៅ​រូបគេ​(​ក្មេង​ប្រុស​សង្ស័យ​)​ គេ​ធ្លាប់​បាន​រួម​ភេទ​ជាមួយនឹង​នារី​វ័យ​ ជិត​២០​ឆ្នាំ​ចំនួន​២​លើក​រួច​មក​ហើយៗ​ នារី​ដែល​គេ​បាន​រួម​ភេទ​នោះ​នៅ​មុន​ ពេល​កើតហេតុ​បាន​ចាក​ចេញពី​ភូមិ​ទៅ​ ខេត្ដ​ផ្សេង​។​

​គេ​នៅ​ពុំ​ទាន់​ដឹង​ថា​ ក្មេង​ប្រុស​សង្ស័យ​ ដែល​បាន​រំលោភ​កុមារី​អាយុ​ទើបតែ​២​ ឆ្នាំ​នេះ​នឹង​ត្រូវ​ចាត់ការ​បែប​ណា​នៅ​ ឡើយ​ទេ​ តែបើ​តាម​លោក​អធិការ​ស្រុក​ វាល​វែង​បាន​បញ្ជាក់​ថា​លោក​កំពុង​ សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដពោធិ៍សាត់​ ដើម្បី​បន្ដ​នីតិវិធី​ ៕​

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print