ខេត្តរតនគិរី៖ សណ្តាប់ធ្នាប់សាធារណៈ លើដងផ្លូវចាប់ពីរង្វង់មូលនាគព័ន្ធ រហូតដល់មុខផ្សារបានលុង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ត្រូវបានកម្លាំងចម្រុះដឹកនាំដោយលោកវរៈសេនីយ៍ទោផន សុផៃ ប្រធានការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋានគបាលខេត្តរតនគិរី សហការណ៍ជាមួយអាជ្ញាធរក្រុងចុះមកអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យប្រជាពលរដ្ឋដែលមកទិញផលិតផលនៅក្នុងផ្សារបានលុង ឫទិញទូរស័ព្ទនិងរបស់មួយចំនួនតាមផ្ទះជុំវិញផ្សារបានលុងត្រូវយកយានយន្តរបស់ខ្លួនទៅផ្ញើនៅក្នុងចំណតផ្សាបានលុងដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍និងខូចសណ្តាប់ធ្នាប់សាធារណៈលើដងផ្លូវ ។
រីឯរថយន្តដឹកអ្នកដំណើរដែលកំពុងចតចាប់ម៉ូយតាមដងផ្លូវសាធារណៈត្រូវតែចូលបេនដែលមានចំណតនៅភ្នំស្វាយតាយសេង ទាំងអស់គ្នាជាកំហិត ។
ការចុះអនុវត្តន៍ច្បាប់យ៉ាងក្តៅគគុកនោះដោយសារការចង្អុលបង្ហាញពីលោកអភិបាលខេត្ត មើលឃើញនៅចំណុចមុខផ្សារបានលុងមានការកកស្ទះចរាចរណ៍តាមដងផ្លូវ ឫតាមចញ្ចើមផ្លូវមានការរញ៉េរញ៉ៃខ្លាំងពេក ជាពិសេសចតយានយន្តពាសវាលពាសកាលតាមដងផ្លូវសារធារណៈធ្វើឲ្យខូចសោភណ្ឌភាពទីក្រុងនិងសណ្តាប់ធ្នាប់សាធារណៈដែលនោះទើបកម្លាំងចម្រុះចុះមករៀបចំឲ្យបានម៉ើងមាត់ចាប់ពីថ្ងៃនេះតទៅហើយក៏បានប្រមានប្រសិនបើអាជីវករដែលតាំងលក់ផលិតផលនៅតាមចិញ្ចើមផ្លូវ ឫក៏ម្ចាស់យានយន្តណាមិនគោរពនៅកាណែនាំនេះទេគឺត្រូវប្រឈមនិងការដកហូតយកទៅរក្សាទុកនៅឯស្នងការដ្ឋាននគបាលខេត្ត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់ ៕
ដោយ៖ សាវុទ្ធ