អាជ្ញាធរស្រុកនិងខេត្តមិនចាប់អារម្មណ៍ពីសកម្មភាពបូម​ខ្សាច់​នៅអតីតកំពង់ចម្លង អ្នកលឿងត្រើយកើត

ចែករំលែក៖

ខេត្ត​ព្រៃវែង​ ៖ ទីតាំង​អតីត​កំពង់ចម្លង​អ្នក​លឿង ដែលជា​កន្លែង​ពលរដ្ឋ​ធ្លាប់​ឆ្លងកាត់ កាលពី​មិនទាន់មាន​ស្ពាន ហើយក៏​ជាទី​តាំង​ប្រវត្តិសាស្ត្រ​ផង​នោះ ឥឡូវ​ត្រូវបាន​ឈ្មួញ​យក​ធ្វើជា​កន្លែង​រកស៊ី​បូម​ខ្សាច់យ៉ាងស្រួលទៅហើយ រីឯអាជ្ញាធរស្រុកនិងខេត្តមិនចាប់អារម្មណ៍ពីសកម្មភាពបូម​ខ្សាច់​នេះទេ ។

​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ សព្វថ្ងៃ​បានក្លាយ​ជា​កន្លែង​លក់​ខ្សាច់ និង​បូម​ខ្សាច់​ពី​ក្នុង​ទន្លេមេគង្គ​ដាក់លក់ ទំនង​ក្លាយជា​កម្មសិទ្ធិ​រប​ស់បុ​គ្គល​ណា​ម្នាក់​ហើយ​។​«

​ករណីនេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ថា អ្នក​ដែល​យក​ទីតាំង​នេះ​ធ្វើជា​កន្លែង​បូម​ខ្សាច់ និង​លក់​ខ្សាច់​មានឈ្មោះ អ៊ូ រតនា ហៅ​ប្រុស ជា​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង មានផ្ទះ​នៅក្បែរ​កំពង់ចម្លង​អ្នក​លឿង ត្រើយ​ខាងកើត​នោះ​តែម្តង​។​

​លោក អ៊ូ រតនា ហៅ ប្រុស បាន​ឲ្យ​ដឹងថា ការ​បូម​ខ្សាច់ និង​ដាក់លក់​ខ្សាច់​នៅ​ចំណុច​ទីតាំង​ខាងលើ លោក​ធ្វើ​ដោយ​ខ្លួនឯង​ហើយ​គ្មាន​លិខិត​អនុញ្ញាតិ ឬ​ឯកសារ​ច្បាប់​អ្វី​ពី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​រ៉ែ​នោះទេ ប៉ុន្តែ​ពេល​លោក​ធ្វើ ក៏​មិនឃើញ​មាន​អ្នកណា​មក​ហាមឃាត់​ដែរ ជាពិសេស​រឿង​ទីតាំង​នេះ គឺ​លោក​បាន​សុំ​ការអនុញ្ញាតិ​ពី​ម្ចាស់​ទីតាំង​រួច​ហើ​យ។

​ពាក់​ព​ន្ធ័​បញ្ហា​នេះ​លោកស្រី ស្រេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា លោកស្រី​មិនបាន​ដឹង​ទេ រឿង​គេ​យក​ទីតាំង​អតីត​កំពង់ចម្លង​អ្នក​លឿង ធ្វើជា​កន្លែង​លក់​ខ្សាច់​នោះ លោកស្រី​សូម​អរគុណ​ដែល​បានផ្តល់​ពត៌មាន​នេះ ហើយ​លោកស្រី​នឹង​ចុះទៅ​ពិនិត្យមើល​ដោយផ្ទាល់ តើ​គេ​ធ្វើ​នោះ​មានច្បាប់​អនុញ្ញាតិ​ពី​ណាខ្លះ​។​

​ទោះជា​យ៉ាងណាក៏ដោយ មហាជន​ទូទៅ​បាន​បញ្ចេញមតិ​ប្រតិកម្ម​យ៉ាងខ្លាំង និង​លើកឡើងថា ទីតាំង​អតីត​កំពង់ចម្លង​អ្នក​លឿង​នេះ វា​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ហើយ​ជាទី​តាំង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​ផងដែរ ដូច្នេះ​គេ​មិនគួរ​អនុញ្ញាតិ​ឲ្យ​បុគ្គល​ណា​ម្នាក់​យក​ធ្វើ​អាជីវកម្ម ឬ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះទេ​៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print