រណ្ដៅរ៉ែ មាស នៅស្រុកសំបូរបានចាប់ដំណើរការឡើងវិញ ទោះបីជាមានមនុស្សស្លាប់ជាច្រើននាក់ក៏ដោយ

ចែករំលែក៖

ខេត្តក្រចេះ ៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តក្រចេះបានថ្លែងថា លោក ទើបតែបានដឹងព័ត៌មាន ពាក់ព័ន្ធ ការដំណើរការជាថ្មីចំពោះសកម្មភាព កាយរណ្តៅរ៉ែមាស ស្ថិតនៅចំណុច អូរត្រូ ន ក្នុងភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

លោក កែវ សុជាតិ បញ្ជាក់ថា ពេលនេះលោកកំពុងតែនៅពិនិត្យសុខភាពឯប្រទេស ដូច្នេះ លោកនឹងទៅពិនិត្យមើល ករណីនេះ នៅពេលដែលលោក ទៅដល់ប្រទេសកម្ពុជាវិញ។

 

គួររំលឹកថា រណ្តៅ រ៉ែ មាស ដែលគេដឹងថា មានម្ចាស់ឈ្មោះ គង់ ប៊ុននាង ស្ថិតនៅ ចំណុច អូរ ត្រូ ន ក្នុងភូមិ អូរ ពោរ ឃុំ ក្បាលដំរី ស្រុក សំបូរ ខេត្តក្រចេះ ត្រូវបាន លោក ជា សុភ័ក្ត្រ ព្រះរាជរងអមសាលាដំបូងខេត្តក្រចេះ ដឹកនាំអាជ្ញាធរ ចុះទៅ បិទ មិន ឲ្យ ធ្វើ សកម្មភាព កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ក្រោយពីរណ្តៅរ៉ែមាសទាំងអស់នោះបានបាក់ បណ្ដាលឱ្យមនុស្ស ម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់ ។

គេរំពឹងថា អាជ្ញាធរខេត្តក្រចេះ មិនបណ្តោយឲ្យមានមនុស្សស្លាប់ក្នុងរណ្តៅរ៉ែមាសនោះទៀត ទេ ។ ការដែលមិនបណ្តោយឲ្យមានមនុស្សស្លាប់នោះគឺត្រូវបិទទាំងស្រុងចំពោះរណ្តៅរ៉ែមាស នៅចំណុចអូរត្រូន ស្ថិតក្នុងស្រុកសម្បូរនេះ ។ បើមិនដូច្នេះទេ នៅតែមានមនុស្សស្លាប់ទៀត មិនខាន ៕ ហេង នរិន្ទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print