ខ្សឹបដាក់ត្រចៀក៖ យប់មិញឡានយីឌុបវែងៗ ដឹកឈើប្រណិតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវជិត១០គ្រឿង (មានវីដេអូ)

ចែករំលែក៖

មិនធម្មតាទេមួយរយះនេះឈើប្រណីតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវ ដោយប្រើប្រភេទឡានយីឌុបវែងៗ ជាមធ្យោបាយដឹកជញ្ជូន។

ជាស្តែងយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឡានយីឌុបវែងៗ ដឹកឈើប្រណិតពេញៗព្រៀបឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិនេះ ក្នុងនោះមានជិត១០គ្រឿងឆ្លងផុតចូលទឹកដីវៀតណាម និង១គ្រឿងបង្ក្រាបចាប់ សង្ស័យអ្នកដឹករាយការណ៍បង់លុយត្រឹម៨គ្រឿង តែបន្លំលួចបន្លំចេញ១គ្រឿងទៀត ទើបឈានដល់បង្ក្រាប..?

ប្រភពនៅទីនោះលួចបង្ហើបថា៖ ការដឹកឈើប្រណិតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវ សុទ្ធតែអះអាងមានPCស្របច្បាប់របស់លោក លាង មុន្នី។ ប៉ុន្តែបើមានច្បាប់មែន ក៏អាចខុសទាំងស្រុងទៅនិងលិខិតអនុញ្ញាតិ ខណះមួយឡានPCអោយដឹកត្រឹម១៦ទៅ១៨ម៉ែត្រគូប ផ្ទុយទៅវិញផ្ទុកយ៉ាងតិចពី៤៥ទៅជាង៥០ម៉ែត្រគូប។

...

ករណីដោយឡែកផ្សេងទៀតបានបង្ហើបថា៖ ឈើមាន៣ទៅ៤ម្ចាស់ឯណោះ អាចឈ្មួញខ្លះបន្លំយកឈ្មោះPC លោក លាង មុន្នីក៏អាចថាបាន។ ទោះជាយ៉ាងណាក៏ដោយ ករណីឡានយីឌុបវែងៗ ដឹកឈើប្រណិតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវ គួររឹតបន្តឹងបើគ្មានលិខិតអនុញ្ញាតិគួរមិនធូរលុងពេកទេ ព្រោះជាបញ្ហារសើបបង្ក្រាបអោយខានតែបាន៕  ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print