សង្ស័យឆ្លងចរន្តអគ្គិសនីឆេះសម្ភារក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ សង្ស័យឆ្លងចរ័ន្ធអគ្គិសនីឆេះសម្ភារក្នុងផ្ទះបន្ទប់ជាន់ទីពីបង្ករឲ្យមានផ្សែងឃ្មួលខ្មាញ់និងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជាន់ទីពីដីឡូតិ៍លេខ៥២៣ផ្លូវលេខ៤១៩K ក្រុម២ភូមិ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ម្ចាស់ផ្ទះមានឈ្មោះ ឌុក សារ៉ាត់ ភេទប្រុសអាយុ៦៥ឆ្នាំមុខរបរជាមន្ត្រីចូលនិវត្តន៍។

ប្រភពដដែលបានឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុគេឃើញមានផ្សែងខ្មៅហុយចេញពីក្នុងបន្ទប់ផ្ទះខាងលើឃ្មួលខ្មាញ់ហើយអ្នកឃើញហេតុការណ៍បានស្រែកប្រាប់ម្ចាស់ផ្ទះដែលនៅខាងក្រោមថាមានភ្លើងឆេះផ្ទះៗពេលនោះលោកក ឌុក សារ៉ាត់ អាយុ៦៥ឆ្នាំដែលជាម្ចាស់ផ្ទះនិងប្រពន្ធរបស់គាត់បានរត់ចេញមកខាងក្រៅភ័យស្លន់ស្លោនិងបានស្រែកឲ្យគេជួយហើយក៍ប្រជាពលរដ្ឋនៅក្បែនោះបានរាយការណ៍ទៅសមត្ថកិច្ចនិងជួយហៅរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌសែនសុខចេញមកជួយបាញ់ទឹកពន្លត់ទាន់ពេលមិនឲ្យឆេះធំដំអ្វីនោះទេហើយក៍ពុំមានអ្នកណាម្នាក់រងរបួសដែ។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រាប់ថា ករណីអគ្គីភ័យឆាបឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះសម្ភារក្មេងលេងមួយចំនួនសម្លៀកបំពាក់ ពួក និងកង់កូនក្មេងចំនួន១ គ្រឿង។

សមត្ថកិច្ចប្រាប់ថា ក្នុងការជួអន្តរាគមន៍បាញ់ទឹកពន្លត់នោះគឺរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌបានចេញមកចំនួន៣គ្រឿងប៉ុន្តែប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print