រជ្ជទាយាទសាវឌីអារ៉ាប៊ីសន្យាបោសសម្អាតក្រុមភេរវកម្មឲ្យអស់ពីផែនដី

ចែករំលែក៖

រជ្ជទាយាទស្នងរាជ្យ និងជារដ្ឋមន្ត្រីការពារជាតិសាវឌីអារ៉ាប៊ី Mohammed bin Salman ប្រកាសថា ប្រទេសរបស់ព្រះអង្គនឹងបោសសម្អាតឲ្យអស់ក្រុមភេរវកម្មនៅលើភពផែនដីនេះ។

រជ្ជទាយាទ សាវឌីអារ៉ាប៊ីប្រកាសនៅ ក្នុងកិច្ចប្រជុំជាប្រចាំ លើកដំបូងរបស់ សម្ពន្ធមិត្តយោធាប្រទេសអ៊ិស្លាម ប្រឆាំង ភេរវកម្ម IMCTC ដោយមានការចូលរួមពី ប្រទេសចំនួន៤១ នៅរាជធានី Riyadh សាវឌីអារ៉ាប៊ី ថានឹងកម្ចាត់ក្រុមភេរវកម្មឲ្យអស់ពីផែនដីនេះ។

ព្រះអង្គបានបញ្ជាក់ទៀតថា ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រុមភេរវកម្មបានបង្ហាញ វត្តមាននៅលើភពផែនដី និងនៅក្នុង ប្រទេសអារ៉ាប់ ប៉ុន្តែពេលនេះ សង្គ្រាម ប្រឆាំងភេរវកម្មមានការរួបរួមជាងមុន ដោយអាចកម្ចាត់ភេរវកម្មទាំងឫសគល់។

កិច្ចប្រជុំស្តីពីការប្រឆាំងភេរវកម្ម ធ្វើ ឡើងក្នុងពេលក្រុមភេរវកម្មកំពុងតែបង្កើនការវាយប្រហារនៅបណ្តាប្រទេសតំបន់ មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ធ្វើឲ្យ ស្ថានភាពពិភពលោក ធ្លាក់ក្នុងដំណាក់ កាលអសន្តិសុខ។

តាមសារព័ត៌មាន AFP បានផ្សាយថា កិច្ចប្រជុំជាលើកដំបូងរបស់ IMCTC ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារ ជាតិ៤១ប្រទេស ក្នុងនោះមានអាមេរិក និងសម្ពន្ធមិត្តរបស់សាវឌីអារ៉ាប៊ី។ នៅក្នុង កិច្ចប្រជុំនោះ មិនមានវត្តមានរដ្ឋមន្ត្រីមកពីរដ្ឋាភិបាលនិកាយស៊ីអុីត ដូចជាអុីរ៉ង់ អុីរ៉ាក់ និងស៊ីរីជាដើម។ តាំងពីដើមមក ក្រុមនិកាយ សាន់នី និងស៊ីអុីត មិនត្រូវគ្នាឡើយ។

ការណ៍ដែលអុីរ៉ង់ ជាប្រទេសដែលគេ បានវាយតម្លៃថា ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្ម តែគ្មានវត្តមាននៅក្នុងកិច្ចប្រជុំនោះឡើយ ដោយសារ តែមានវិវាទនយោបាយជាមួយសាវឌីអារ៉ាប៊ីនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅ ប្រទេសយេមែន ស៊ីរី និងលីបង់ជាដើម។

រដ្ឋាភិបាលទីក្រុង Riyadh តែងតែចោទ ប្រកាន់ទៅលើប្រទេសអុីរ៉ង់ ដែលប្រដាប់អាវុធទៅឲ្យក្រុមភេរវកម្មនៅតំបន់មជ្ឈិម បូព៌ា ក្នុងនោះមានក្រុមហេសបូឡាហ៍ នៅ លីបង់ និងក្រុមហូ៊ធី នៅប្រទេសយេមែនជា ដើម។

ឆ្លើយតបទៅនឹងសកម្មភាពចោទប្រកាន់ខាងលើអុីរ៉ង់ចាត់ទុកសកម្មភាពរបស់ សាវឌីអារ៉ាប៊ីបានបង្កឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង និងធ្វើឲ្យប្រទេសអ៊ិស្លាមត្រូវបែកបាក់។

សម្ពន្ធមិត្តប្រឆាំងភេរវកម្មនេះ ទើបតែ បង្កើតឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា នៅ ប្រទេសសាវឌីអារ៉ាប៊ី នៅក្នុងបរិបទមួយ ដែលតំបន់ដើមបូព៌ាកំពុងជួបភាពតានតឹង ដោយសារការប្រឈមមុខចោទប្រកាន់គ្នាទៅវិញទៅមករវាងអុីរ៉ង់ នឹងអារ៉ាប៊ីសា អ៊ូឌីត គូប្រជែងដណ្តើមឥទ្ធិពលគ្នានៅដើមបូព៌ា។

NKD-36x6_outline

កាលពីថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅ សម្ពន្ធមិត្តប្រឆាំងភេរវ និយម ត្រូវបានបើកសម្ពោធដោយរាជបុត្រ ស្នងរាជ្យ មូហាម៉េដប៊ីន សាល់ម៉ាន់ បុរស ខ្លាំងរបស់អារ៉ាប៊ីសាអូ៊ឌីត ដែលមានជំហរ តឹងខ្លាំងជាមួយ អុីរ៉ង់ និងកំពុងបើកប្រតិ បត្តិការបោសសម្អាតក្រុមប្រឆាំងនៅក្នុងប្រទេស។ អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានអង្គការការពារសិទ្ធិមនុស្ស Human Rights Watch នៅខែវិច្ឆិការិះគន់ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតទើបបានដាក់ឲ្យអនុវត្តច្បាប់ប្រឆាំងភេរវ កម្ម ដែលនៅក្នុងនោះ ការជេរប្រមាថព្រះ មហាក្សត្រ និងរាជបុត្រស្នងរាជ្យត្រូវចាត់ ទុកជាបទល្មើសបង្កអំពើភេរវកម្ម។

អារ៉ាប៊ីសាអ៊ូឌីតបានចូលរួមក្នុងសម្ព័ន្ធអន្តរជាតិ ដឹកនាំដោយអាមេរិក ដើម្បីប្រយុទ្ធ ប្រឆាំងនឹងក្រុមជីហាដភេរវនិយម នៅ ប្រទេសស៊ីរី និងអុីរ៉ាក់។ ប៉ុន្តែអារ៉ាប៊ីសាអ៊ូ ឌីត បានសម្រេចបង្កើតសម្ព័ន្ធប្រទេស អ៊ិស្លាម ដើម្បីប្រឆាំងភេរវនិយមផ្សេងមួយទៀត នៅឆ្នាំ២០១៥ នៅក្នុងកាលវេលា ដែលអារ៉ាប៊ីសាអ៊ូឌីត មិនសប្បាយចិត្តនឹង រដ្ឋបាលលោក អូបាម៉ា ដែលបានសម្រេចចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអុីរ៉ង់ ដែលជាគូសត្រូវរបស់ក្រុងរីយ៉ាដ។

តាំងពីមានបដិវត្តន៍អារ៉ាប់ ជាពិសេសនៅក្នុងសង្រ្គាមស៊ីវិលនៅស៊ីរី មហាសេដ្ឋី ប្រេង អារ៉ាប៊ីសាអ៊ូឌីត មិនបានលាក់ពី មហិច្ឆតាចង់ធ្វើជាមេដឹកនាំក្រុមប្រទេស អ៊ិស្លាមនៅក្នុងលោកនោះទេ។

រាជបុត្រស្នងរាជ្យ មូហាម៉េដ ប៊ីនសាល់ ម៉ាន់ ជាតួអង្គដែលអាចសម្រេចគោលដៅ របស់អារ៉ាប៊ីសាអ៊ូឌីត។ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃអាទិត្យកន្លងទៅ ព្រះអង្គបាន បញ្ជាក់យ៉ាងដាច់ណាត់ថា ក្រុមភេរវនិយមនឹងលែងអាចធ្វើសកម្មភាពគំរាមកំហែងប្រទេសអ៊ិស្លាមបានទៀតហើយ ព្រោះថា សម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នឹង សហការចាប់ដៃគ្នាទាំងផ្នែកយោធា ហិរញ វត្ថុ នយោបាយ ហើយនឹងព័ត៌មានសម្ងាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម។

ទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធប្រទេស អ៊ិស្លាម នឹងស្ថិតនៅក្រុងរីយ៉ាដ ប៉ុន្តែដឹកនាំដោយរដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន។ កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រមុខការពារ ជាតិប៉ាគីស្ថាន លោក Raheel Sharif បាន លើកឡើងពីបេសកកម្មរបស់លោក ក្នុង ការប្រមូលចែកចាយប្រភពធនធានព័ត៌ មាន ដើម្បីជួយឲ្យប្រទេសសមាជិក អាច បង្កើតបណ្តាញប្រយុទ្ធប្រឆាំងភេរវនិយម៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print