ខេត្តតាកែវ ៖ បន្ទាប់ពីមានភាពចម្រូងចម្រាស់អំពីរឿងការផលិតស្ករត្នោតក្លែងក្លាយ នៅទីតាំងមួយកន្លែង ស្ថិតនៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ មក លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានប្រាប់ទៅលោក កេត ព្រង់ ប្រធានមន្ទីរឧស្សហកម្មនិងសិប្បកម្មខេត្តតាកែវថាគួរតែធ្វើលិខិតលាឈប់ពីដំណែងទៅបើគ្មានសមត្ថភាពបិតទីតាំងផលិតស្ករត្នោតក្លែងក្លាយយ៉ាងនេះ ។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា លោកបានចេញស.ជ.ណ. រួចហើយដើម្បីឲ្យបិទទីតាំងផលិតស្ករត្នោតនៅទីតាំងខាងលើ ហើយជាពិសេសខាងមន្ទីឧស្សាហកម្មត្រូវធ្វើយ៉ាងណាកុំឲ្យមានទីតាំងផលិតស្ករត្នោត ក្លែងក្លាយតទៅទៀត។តែមកទល់ពេលនេះលោកដឹងថា ទីតាំងខាងលើនៅតែផលិតដដែល លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម ត្រូវតែធ្វើលិខិតលាឈប់ពីតំណែងទៅរកតួនាទីថ្មីទៅ ។ លោកឲ្យទៅបិតមិនមែនទៅយកលុយពីពួកគាត់នោះទេ។
គួរបញ្ជាក់ថាស្ករត្នោតក្លែងក្លាយត្រូវបានក្រុមមនុស្សមួយចំនួនតូចលួចផលិតនៅទីតាំងខាងលើដោយពួកគេបានបង់លុយឲ្យទៅលោក សោ ស៊ីណា ប្រធានការិយាល័យឧស្សហកម្ម និងសិប្បកម្មស្រុកបាទី ទើបពួកគេអាចបន្ដផលិតនៅទីតាំងខាងលើបានដោយរលូន។ ក្រុមអ្នកផលិតស្ករត្នោតក្លែងក្លាយបានប្រាប់ឲ្យដឹងថា លោក សោ ស៊ីណា បានប្រាប់ពួកគាត់ថានាំគ្នាផលិតទៅហើយបង់លុយឲ្យមកលោក លោកនឹងយកជូនថ្នាក់លើដើម្បីរត់ការច្បាប់ ហើយក្រៅពីលោកមិនត្រូវឲ្យអ្នកណាចូលមកដល់ទីតាំងផលិតស្ករនេះទេ។
ចំណែកលោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តតាកែវ ដែលរងការដកតំណែងពីអភិបាលខេត្ត បានឆ្លើយទទួលស្គាល់ថាលោកពិតជាបានឲ្យកូនចៅប្រមូលលុយពីក្រុមអ្នកផលិតស្ករត្នោតក្លែងក្លាយពិតមែន បើមិនយកលុយមុន តើទៅរត់ច្បាប់ម៉េចនឹងកើត? គួរបញ្ជាក់ថាស្ករត្នោតក្លែងក្លាយខាងលើគេធ្វើឡើងពីស្ករសលាយទឹកអំបិល ប្រេងឆានិងធាតុផ្សំផ្សេងៗទៀតដែលគេកំពុងលាក់ជាអាថ៌កំបាំង។
តាមប្រភពច្បាស់ការបានឲ្យដឹងទៀតថា ក្រុមអ្នកផលិតស្ករត្នោតក្លែងក្លាយខាងលើគ្រាន់តែស៊ីឈ្នួលផលិតឲ្យថៅកែដែលនៅភ្នំពេញប៉ុណ្ណោះ ៕ ភ្នំដា