«មិនមែនជារឿងធម្មតា.. រាជ្យបុត្រសាឌីអារ៉ាប៊ី​បង់ប្រាក់ជាង​១ពាន់លានដុល្លារ ដើម្បីរួចផុតទោសពុករលួយ»

ចែករំលែក៖

ការចចារ មានតម្លៃជាង​១ពាន់លានដុលលារ​ ​បានជួយដល់ ព្រះរាជ្យបុត្រ សាឌីអារ៉ាប៊ី​ Miteb Bin Abdullah ​រួចផុតពីទោស​ពុករលួយ​។
សារព័ត៌មានរ៉យទ័របានបានដកស្រង់សម្តី​មន្ត្រីសាឌីអារ៉ាប៊ី​បានបញ្ជាក់នៅថ្ងៃទី២៩ខែវិច្ឆិកាថា​ ៖ អតីតរដ្ឋមន្ត្រីកម្លាំងការពារជាតិ​ រាជ្យបុត្រ​ Miteb Bin Abdullah ​ត្រូវបានដោះលែងឲ្យមានសេរីភាព​កាលពីថ្ងៃទី​២៨ខែវិច្ឆិកា ក្រោយពេលចចារ​នឹងបង់ប្រាក់ជាង ​១ពាន់លានដុល្លារ ដើម្បីបញ្ចប់រឿងក្តីពុករលួយរបស់លោក។
ជាបុត្រារបស់អតីតព្រះមហាក្សត្រAbdullah ​ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី​៤ខែវិច្ឆិកា នៅក្នុងសកម្មភាព កម្ចាត់ពុករលួយរបស់រាជ្យទាយាទ Mohammed Bin Salman ។ នៅក្នុងយុទ្ធនាការនោះ​​បានចាប់ខ្លួន រាជ្យបុត្រ​ព្រះអង្គម្ចាស់​រហូតដល់​១១អង្គ​ និងរដ្ឋមន្ត្រី​៤រូប​ រួមទាំង អតីត មន្ត្រី​រាប់សិបនាក់ទៀត។ សកម្មភាពខាងលើ​ត្រូវបាន​គេវាយតម្លៃថា​ជាសកម្មភាពក្នុងការពង្រឹងអំណាច​របស់រាជ្យទាយាន មុនពេលឡើងស្នងរាជសម្បត្តិដឹកនាំសាឌីអារ៉ាប៊ី។
ដើម្បីទទួលបានការដោះលែង​ឲ្យមានសេរីភាព​ រាជ្យបុត្រ​ Miteb ​បានចំណាយប្រាក់ មួយចំនួនធំ​រហូតដល់ជាង​១ពាន់លានដុល្លារ តាមកិច្ចព្រមព្រៀងដែលបានរៀបចំ។
សមាជិករាជ្យវង្ស និងសាច់ញ្ញាត្តិ របស់​ Miteb ​បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយបង្ហាញឲ្យឃើញថា​ រាជ្យបុត្របានវិលត្រឡប់​មកផ្ទះវិញនៅ​ទីក្រុង​ Riyadh ប៉ុន្តែមិនបាន បញ្ជាក់ថា៖ ត្រូវដោះលែងរបៀបណានោះឡើយ។
ក្រៅពីនេះនៅមានរាជ្យបុត្រ​៤អង្គទៀតក៏ត្រូវបានដោះលែងនៅក្នុងយុទ្ធនាការ​បោសម្អាតអំពើពុករលួយ​កាលពីថ្ងៃទី​៤ខែវិច្ឆិកា ក្រោយមានកិច្ចព្រមព្រៀង។ មន្ត្រីអារ៉ាប៊ីសាអូឌិតមិនបាន បញ្ជាក់ឈ្មោះ អ្នកដែលបានដោះលែងនោះឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print