កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ឃាត់ខ្លួន​មុខសញ្ញា​គាស់​ផ្ទះ​បាន​ម្នាក់​ រត់​រួច​២​នាក់​

ចែករំលែក៖

​ខេត្តតាកែវ​៖​ ជនសង្ស័យ​ជា​មុខសញ្ញា​ម្នាក់​ត្រូវ​កម្លាំង​អធិការ​នគរបាល​ស្រុក​បាទី​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​យក​ទ្រព្យសម្បតិ្ត​ ។​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​តាំ​ដូង​ ឃុំ​តាំង​ដូង​ ស្រុក​បាទី​ ខេត្តតាកែវ​ ។​

10458025_ឹ២1650346391917959_180107001109659314_n

​នគរបាល​បាន​ប្រាប់​ថា​ ជនសង្ស័យ​ឈ្មោះ​ទូច​ ច​យ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​ បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចំណែក​បក្ខពួក​ពីរ​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់​ ១​ឈ្មោះ​ ជ្រូក​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ២​ឈ្មោះ​ ទង់​ សា​វី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា​ ។​

​លោក​ ឃុ​ត​ ឡូ​ អធិការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​បាទី​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ចាស់​ ហើយ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​សេ​១២៥​ ស៊េរី​ ឆ្នាំ​២០១៣​ គ្មាន​ស្លាក​លេខ​ បាន​មក​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លក់​ទូរស័ព្ទ​ដែល​មាន​ម្ចាស់​ឈ្មោះ​ ផា​ន់​ ណា​រ៉ូ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ស្ថិត​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។​

​លោក​បាន​បន្ដ​ទៀ​ថា​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​យក​សម្ភារ​ជា​ទូរស័ព្ទ​ដៃ​ជា​ច្រើន​គ្រឿង​ តែ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ដឹង​ទាន់​ ក៏​រាយការណ៍​ជូន​កំលាំង​សមត្ថកិច្ច​ ក៏​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បាន​ម្នាក់​ ហើយពីរ​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្តតាកែវ​ និង​បន្ដ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ៕​

10458025_1650346391917959_180107001109659314_ndse (1)

...

ដោយ៖ ជី​សូរ​កា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print