លោកគ្រូ​ អ្នកគ្រូ​សាលា​បឋម​សិក្សា​ចំនួន​៣​ ក្នុង​ឃុំ​ចំបក់​ ស្រុក​ស្វាយ​ជ្រំ​ អំពាវនាវ​រក​សប្បុរសជន​ និង​ថ្នាក់ដឹកនាំ​ផ្តល់​អគារសិក្សា​ថ្មី​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ នាយក​ នាយិកា​សាលា​បឋម​សិក្សា​ចំនួន​៣​ នៅ​ឃុំ​ចំបក់​ ស្រុក​ស្វាយ​ជ្រំ​ បាន​អំពាវនាវ​រក​សប្បុរសជន​ ថ្នាក់ដឹកនាំ​ផ្តល់​អគារសិក្សា​ថ្មី​ដើម្បី​ឲ្យ​សិស្ស​បាន​ចូល​រៀន​គ្រប់​គ្នា​ មូលហេតុ​សាលា​ខ្វះ​អគារ​(​ខ្វះ​បន្ទប់​)​ឲ្យ​សិស្សានុសិស្ស​ចូល​រៀន​ ។​

?????????????

​បើ​តាម​លោកស្រី​ប្រាក់​សុខ​ ស៊ី​ថន​ នាយិកា​សាលា​បឋម​សិក្សា​តា​នូ​បាន​ឲ្យ​ដឹង​ថា​ សាលា​បឋម​សិក្សា​តា​នូ​ មាន​ផ្ទៃដី​ទំហំ​៥១០៣​ម៉ែត្រការ៉េ​ មាន​អគារសិក្សា​ចំនួន​២​ស្មើ​៨​បន្ទប់​ ក្នុង​នោះ​យក​ធ្វើ​បន្ទប់​ទីចាត់ការ​នាយក​មួយ​បន្ទប់​ និង​មាន​ថ្នាក់​ចាប់ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦​សរុប​១៦​ថ្នាក់​ ហើយ​នៅ​ឆ្នាំ​សិក្សា​២០១៥_២០១៦​ នេះ​មាន​ សិស្សានុសិស្ស​សរុប​៥៨៤​នាក់​ ស្រី​២៨៥​នាក់​ សិស្ស​ម​តេ​យ្យ​ចំនួន​៥២​នាក់​ ស្រី​១៧​នាក់​ មក​ពី​ភូមិ​ចំនួន​៣​គឺ​ភូមិ​តា​នូ​ ភូមិ​ទួល​ខ្ពស់​ និង​ភូមិ​ថ្មី​ ដែល​ជា​ភូមិ​នៅ​ជាប់​ព្រំដែន​កម្ពុជា​_​វៀតណាម​ (​ថ្នាក់​ទី​១​ មាន​៨១​នាក់​ស្រី​៤០​នាក់​ថ្នាក់​ទី​២​ មាន​៩៦​នាក់​៥២​នាក់​ ថ្នាក់​ទី​៣​មាន​១០៩​នាក់​ ស្រី​៥៧​នាក់​ ថ្នាក់​ទី​៤​ មាន​៨៩​នាក់​ ស្រី​៥១​នាក់​ ថ្នាក់​ទី​៥​ មាន​៩២​នាក់​ ស្រី​៥០​នាក់​ ថ្នាក់​ទី​៦​មាន​៧៥​នាក់​ ស្រី​៣៥​នាក់​)​ ។​ លោកគ្រូ​ អ្នកគ្រូ​បង្រៀន​មាន​ចំនួន​១៤​នាក់​ ស្រី​៦​នាក់​ ។​

​លោកស្រី​នាយិការ​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ​សិក្សា​២០១​៍​៤_២០១៥​ មាន​សិស្សានុសិស្ស​សរុប​៥៩៤​នាក់​ ស្រី​៣០២​នាក់​ មាន​១៦​ថ្នាក់​ ស្មើ​១៦​បន្ទប់​ សិស្ស​ម​តេ​យ្យ​មាន​១​ថ្នាក់​ស្មើ​១​បន្ទប់​ ត្រូវការ​សរុប​១៧​បន្ទប់​ ជាក់ស្តែង​បន្ទប់រៀន​មាន​តែ​៧​បន្ទប់​ ដូច្នេះ​ត្រូវ​បង្រៀន​ពីរ​ពេល​ព្រឹកល្ងាច​ហើយ​នៅ​សល់​៣​ថ្នាក់​ទៀត​ ត្រូវ​ទៅ​រៀន​ក្នុង​វត្ត​ជ្រៃ​ក្តោង​ ហៅ​តា​នូ​ នៅ​ក្រោម​សាលាឆាន់​២​ថ្នាក់​ និង​នៅ​សាលា​ទទួលភ្ញៀវ​០១​ថ្នាក់​ ហើយ​ថ្ងៃ​ណា​ចំ​ថ្ងៃសីល​ គឺ​ត្រូវ​ផ្អាក​រៀន​ទុក​ឲ្យ​ពុទ្ធ​បរិ​ស​ទ័​ធ្វើ​កិច្ច​ព្រះពុទ្ធ​សាសនា​ ហើយ​ខ្វះ​គ្រូបង្រៀន​គ្រូ​១១​នាក់​ បង្រៀន​២​ពេល​ គ្រូ​៣​នាក់​បង្រៀន​សិស្ស​០៣​ថ្នាក់​ក្នុង​មួយ​ថ្ងៃ​គឺ​ស្ទើ​តែ​រក​ពេល​ពិសា​បាយ​ថ្ងៃត្រង់​មិនកើត​ ហើយ​នៅ​ឆ្នាំ​សិក្សា​២០១៥_២០១៦​ គឺ​ត្រូវ​ខ្វះ​បន្ទប់រៀន​៣​បន្ទប់​ និង​ខ្វះ​គ្រូបង្រៀន​០៣​នាក់​ ។​

​ដូច្នេះ​លោកគ្រូ​ អ្នកគ្រូ​ ព្រមទាំង​មាតា​បី​តា​សិស្សសាលា​បឋម​សិក្សា​តា​នូ​ សូម​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ មេត្តា​ផ្តល់​អាគារ​មួយ​ខ្នង​ស្មើ​០៥​បន្ទប់​ មក​សាលា​តា​នូ​ដើម្បី​ឲ្យ​សិស្ស​បាន​ចូល​រៀន​គ្រប់ៗ​គ្នា​ដោយ​អនុគ្រោះ​ ។​

​ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​ លោកស្រី​ កែវ​ចាន់​ មេឃុំ​ចំបក់​បាន​មាន​ប្រសា​ស៍​ថា​ ក្នុង​ឃុំ​ចំបក់​មាន​សាលា​បឋម​សិក្សា​ចំនួន​៣​គឺ​សាលា​បឋម​សិក្សា​តា​នូ​ ,​ សាលា​បឋម​សិក្សា​ពោធិធំ​ និង​សាលា​បឋម​សិក្សា​ភូមិ​ថ្មី​ ហើយ​សាលា​បឋម​សិក្សា​ពោធិធំ​គឺ​ខ្វះ​អាគារ​សិក្សា​ចំនួន​៦​បន្ទប់​ ហើយ​៦​ថ្នាក់​នេះ​ត្រូវ​ទៅ​រៀន​នៅ​ក្នុង​វត្ត​ពោធិធំ​ហៅ​វត្ត​ជ្រៀង​ ក៏​ប៉ុន្តែ​កន្លង​មក​លោកនាយក​សាលា​បាន​ស្នើ​សុំ​លោក​ជំទាវ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ និង​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​សន្យា​ឲ្យ​សាលា​មួយ​ខ្នង​កាលពី​សម្ពោធ​សាងសង់​ផ្លូវថ្នល់​នៅ​វត្ត​ពោធិធំ​នៅ​ក្នុង​ ខែមេសា​ ២០១៥​ កន្លង​ទៅ​ រហូត​ដល់​ពេល​នេះ​ ពុំ​ទាន់​ឃើញ​ក្រុមការងារ​ចុះ​សិក្សា​ ហើយ​នៅ​ឆ្នាំ​សិក្សា​២០១៥_២០១៦​នេះ​ ប្រឈម​ខ្វះ​បន្ទប់​សិក្សា​ទាំង​បី​សាលា​ ទើប​លោកគ្រូ​អ្នកគ្រូ​ ព្រមទាំង​អាជ្ញាធរ​ឃុំ​សុំ​អំពាវនាវ​រក​សប្បុរសជន​ជួយ​ឧបត្ថម្ភៈ​សាលា​ ជា​ពិសេស​សាលា​បឋម​សិក្សា​តា​នូ​ដែល​កំពុង​ខ្វះ​បន្ទប់​សិក្សា​ និង​ខ្វះ​គ្រូបង្រៀន​ផង​ដែរ​ ៕​

??????????????????????????

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print