បុរស​ម្នាក់​លួច​លុយ​បាន​ជិត​១​ម៉ឺន​ដុល្លារ​ពី​ខេត្តស្ទឹងត្រែង​ រត់​មក​ខេត្តស្វាយរៀង​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តស្វាយរៀង​ចាប់ខ្លួន

ចែករំលែក៖

​ខេត្តស្វាយរៀង​៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​លុយ​បាន​ជិត​១​ម៉ឺន​ដុល្លារ​ពី​ខេត្តស្ទឹងត្រែង​ រត់​ចូល​មក​ខេត្តស្វាយរៀង​ ។​

dwe

​ករណី​ចាប់​ឃាត់ខ្លួន​បុរស​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ត្រង់​ចំណុច​ភូមិ​ ត្រស់​ ឃុំ​ ត្រស់​ ស្រុក​ រមាស​ហែក​ ខេត្តស្វាយរៀង​ ។​

​បើ​តាម​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ខាង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ថា​ ជនសង្ស័យ​លួច​លុយ​ខាងលើ​ លោក​ឧត្តមសេនីយ៍ត្រី​ សែ​ វុ​ទ្ធី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ដាក់​បទបញ្ជា​ឲ្យ​ខាង​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ យ័ន្ត​ សេង​ ប្រធាន​មន្ទីរ​យុត្តិធម៌​ កម្លាំង​អាវុធហត្ថ​ស្រុក​រមាស​ហែក​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ សៅ​ វុ​ត្ថា​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​ត្រង់​ចំនុច​ភូមិ​ ឃុំ​ តែ​ម្តង​។​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖​ជនសង្ស័យ​ដែល​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន​មានឈ្មោះ​ នួន​ អ៊​ន​ ភេទ​ប្រុស​ អាយុ​ ៤៧​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ តា​ពេជ្រ​ខាងជើង​ ឃុំ​ ម្រាក់​ជ័យ​ ស្រុក​ បាភ្នំ​ ខេត្តព្រៃវែង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ឃាត់ខ្លួន​កសាង​សំណុំរឿង​ និង​ប្រគល់​បន្ត​ឲ្យ​ទៅ​ខាង​ម្ចាស់​ករណី​គឺ​ខាង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕​

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print