ពលការ​នី​៦​នាក់​ឆ្លង​ដែន​ខុសច្បាប់​ សមត្ថកិច្ច​ថៃ​ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយ​ប៉ែ​ត

ចែករំលែក៖

​ប៉ោយ​ប៉ែ​ត៖​ ពល​ការិនី​៦​នាក់​ ចាញ់បោក​មេខ្យល់​ឆ្លង​ដែន​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​ឲ្យ​មណ្ឌល់​សំចត​នៃ​ក្រសួង​សង្គមកិច្ច​កម្ពុជា​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​ម៉ោង​១១​និង​២៣​នាទី​ព្រឹក​ ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ តាម​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយ​ប៉ែ​ត​ ។​

dse (5)

​ពល​ការិនី​ដែល​ចាញ់បោក​មេខ្យល់​ហើយ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ​មាននៅ​ក្នុង​ខេត្តព្រៃវែង​៣​នាក់​ នៅ​ខេត្តសៀមរាប​១​នាក់​ ខេត្ត​កំ​ពង​ចាម​១​នាក់​ និង​ខេត្តបន្ទាយមានជ័យ​១​នាក់​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​ឈា​ ម៉ា​និ​ត​ ប្រធាន​មណ្ឌល់​សំចត​នៃ​ក្រសួង​សង្គមកិច្ច​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ប្រសាសន៍​ថា​ ពល​ការិនី​ទាំង​៦​នាក់​នេះ​គី​គាត់​បាន​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយ​ប៉ែ​ត​តាម​រយៈ​មេខ្យល់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​រយៈពេល​ជាង​១​ខែ​កន្លង​មក​ហើយ​ ដោយ​ពួក​គាត់​គ្មាន​ឯកសា​គ្រប់គ្រាន់​សំរាប់​ចូល​ធ្វើការ​ស្របច្បាប់​ក្នុង​ប្រទេស​ថៃ​ មាន​តែ​លិខិតឆ្លងដែន​ដើរ​កំសាន្ត​ ។​

​លោកស្រី​បន្ត​ថា​ ពួក​គាត់​មិនមែន​មេខ្យល់​យក​ទៅ​លក់​កំលាំង​ពលកម្ម​ឡើយ​ គ្រាន់តែ​គ្មាន​ឯកសារ​បំពេញការងារ​ក្នុង​ប្រទេស​គេ​តែ​ប៉ុណ្ណោះ​ ហើយ​សមត្ថកិច្ច​ថៃ​បាន​ចាប់​ពួក​គាត់​នៅ​កន្លែង​ការងារ​ហើយ​បាន​បញ្ជូន​ពល​ការិនី​ទាំង​៦​នាក់​នេះ​ទៅ​កាន់​មណ្ឌល​ គ្រិះ​ស្ថាន​ ជា​អង្ក​ការ​មួយ​របស់​រាជរដ្ឋាភិបាល​ថៃ​ នៅ​ក្នុង​ប្រទេស​ថៃ​ រួច​ហើយ​អង្ក​ការ​ក្នុង​ប្រទេស​ថៃ​បាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​បញ្ជូន​ពល​ការិនី​ទាំង​៦​នាក់​នោះ​មក​មណ្ឌល​សំចត​របស់​កម្ពុជា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​សាកសួរ​បញ្ហា​ពាក់​ព​ន្ធ័​ ។​

​លោកស្រី​បញ្ជាក់​ថា​ ចំពោះ​ពល​ការិនី​ទាំង​៦​នាក់​នេះ​ក្រោយ​ពី​សាកសួរ​ ធ្វើ​កំណត់ហេតុ​ លោកស្រី​បាន​បញ្ជូន​ពួក​គាត់​ទៅ​អង្ក​ការ​ជួយ​ស្ត្រី​មាន​វិបត្តិ​កម្ពុជា​ហៅ​កាត់​(CWCC)​មួយ​រយៈ​ដើម្បី​ស្រាវជ្រាវ​រក​ឪពុក​ម្ដាយ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ បើសិនជា​ពល​ការិនី​ណា​គ្មាន​ឪពុក​ម្ដាយ​ហើយ​ជា​ក្មេង​កំព្រារ​ទេ​នោះ​ នឹង​ត្រូវ​បណ្ដុះបណ្ដាល​ពួក​គាត់​រកមុខ​វិជ្ជា​អ្វីមួយ​ដែល​គាត់​មាន​ចំណាប់អារម្មណ៍​ និង​បញ្ជូន​គាត់​ឲ្យ​ធ្វើការ​តាម​តម្រូវការ​របស់​គាត់​ដែល​ចូល​ចិត្ត​ ប៉ុន្តែ​ចំពោះ​ពល​ការិនី​ណា​ដែល​មាន​ឪពុក​ម្ដាយ​ហើយ​ចង់ទៅ​ជួបជុំ​ជាមួយ​ឪពុក​ម្ដាយ​គាត់​គី​បញ្ជូន​គាត់​ឲ្យ​ពុក​ម្ដាយ​គាត់​វិញ​ ។​

​សូម​បញ្ជាក់​ថា​ចំពោះ​បញ្ហា​ឆ្លង​ដែន​ខុសច្បាប់​គី​ជា​បញ្ហា​មួយ​ដែល​ពួក​គាត់​ប្រឈម​ទៅ​នឹង​ការ​ជួញដូរ​ខាង​ផ្លូវភេទ​ ឬ​ពលកម្ម​ និង​ជា​បញ្ហា​មួយ​ដ៏​គ្រោះថ្នាក់​បំផុត​ចំពោះ​ពល​ការិនី​ទាំង​៦​នាក់​នេះ​ដែល​មេ​ខ្ស​ល់​មាន​បំណង​អាក្រក់​មក​លើ​ពួក​គាត់​ ដូច្នេះ​គួរតែ​បងប្អូន​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ត្រូវ​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​ការពារ​ការ​លក់​កំលាំង​ពលកម្ម​ឲ្យ​ទៅ​បំរើ​ផ្នែក​អ្វីមួយ​ដែល​ក្រុម​ឈ្មួញ​ខិល​ខូ​មានគំនិត​មក​លើ​ពួក​គាត់​ ៕​

dse (4)dse (3)dse (2)dse (1)

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print