ខេត្ដស្ទឹងត្រែង៖ ប្រជាពលរដ្ឋមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ ពួកគាត់បានប្រទះឃើញសពក្មេងប្រុសម្នាក់គ្មានក្បាលអណ្ដែតក្នុងទឹកទន្លេ សេសានកាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចអូរកំផា ស្ថិតក្នុង ភូមិញ៉ឹងស៊ុម ឃុំថ្មកែ ស្រុកសៀមប៉ាង ខេត្ដស្ទឹងត្រែង ។
ប្រជាពលរដ្ឋដែលបានឃើញសាក សពនោះបានប្រាប់ថា ពួកគាត់បានឃើញ សពក្មេងប្រុសម្នាក់អណ្ដែតទឹកពេលនោះ គាត់ក៍បានរាយការណ៍ប្រាប់សមត្ថកិច្ច ភ្លាមៗ។ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋហើយសមត្ថកិច្ចក៏ចុះទៅពិនិត្យសាកសពនោះដោយមាន ការសង្ស័យថាសាកសពខាងលើជាក្មេង ប្រុសម្នាក់ដែលបានបាត់ខ្លួនកាលពីជិត ១០ថ្ងៃមកហើយ ។ ក្នុងពេលជាមួយគ្នា នោះសមត្ថកិច្ចបានប្រាប់ទៅឪពុកម្ដាយ ដែលធ្លាប់បានដាក់ពាក្យបណ្ដឹងមកសមត្ថ កិច្ចថា ពួកគេបានបាត់កូនប្រុសម្នាក់ អាយុប្រហាក់ប្រហែលនឹងសពក្មេង ប្រុសខាងលើនោះដែរ ។ ក្រោយមក ឪពុកម្ដាយក៏បាននាំគ្នាទៅពិនិត្យមើល ទើបដឹងថាជាសពកូនប្រុសរបស់ពួក គាត់ពិតប្រាកដមែន ។
បើតាមសម្ដីរបស់ឪពុកក្មេងរងគ្រោះបាននិយាយថា មូលហេតុបណ្ដាលឱ្យកូន គាត់លង់ទឹកស្លាប់នោះគឺថាពីដំបូងពួក គាត់បាននាំគ្នាជិះទូកដែលបានទុកនៅ ជិតក្បូនមាត់ទឹកហើយក្រោយមកទៀតមិនដឹងជាហេតុអ្វីទេស្រាប់តែបាត់ខ្លួនកូន ប្រុសរបស់គាត់មិនដឹងទៅទីណាទោះបីនាំ គ្នាតាមរកយ៉ាងណាក៏រកមិនឃើញដែរ។
ក្រោយថ្ងៃកើតហេតុពួកគាត់ក៏បាន ប្រាប់ទៅសមត្ថកិច្ចនៅមូលដ្ឋានឱ្យជួយតាមរក ប៉ុន្ដែរយៈពេលជិត១០ថ្ងៃគឺចាប់ តាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ដែល ជាថ្ងៃកូនប្រុសរបស់ពួកគាត់បាត់ខ្លួននោះ ស្រាប់តែមកដល់ល្ងាចថ្ងៃទី២០ ខែតុលា ត្រូវបានគេប្រទះឃើញមានក្មេងប្រុស ម្នាក់អណ្ដែតទឹកដោយមានសភាព ហើមស្អុយរលួយ ព្រមទាំងគ្មានក្បាល ទៀតផងនោះសមត្ថកិច្ចក៏បានហៅពួក គាត់ដែលជាឪពុកម្ដាយឱ្យទៅពិនិត្យមើល ភ្លាមនោះពួកគាត់ក៏ទៅពិនិត្យមើលទើបដឹងថា ជាសពកូនរបស់ពួកគាត់ដែលបាន លង់ទឹកស្លាប់នៅទឹកដីប្រទេសឡាវ ។
សមត្ថកិច្ចស្រុកសៀមប៉ាងបានឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ខាន់ ដា អាយុ៦ ឆ្នាំ ជនជាតិឡាវ មុខរបរជាសិស្ស រស់ នៅភូមិបានបុងកែវ ឃុំហាតសាយសូង ស្រុកស្នាមសៃ ខេត្ដអត្ដពឺ ប្រទេសឡាវ។
សមត្ថកិច្ចបានបន្ដថា ក្រោយពីត្រួត ពិនិត្យសាកសពក្មេងប្រុសខាងលើឃើញថាពុំមានក្បាលនោះលោកក៏រាយការណ៍ជូនព្រះរាជអាជ្ញាហើយព្រះរាជអាជ្ញាក៏ បញ្ជាឱ្យសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យ ។ ក្រោយពីធ្វើកោសល្យវិច័យរួច ឃើញថា សពក្មេងរងគ្រោះពិតជាលង់ ទឹកស្លាប់ប្រាកដមែន ។ មូលហេតុដែល ដាច់ក្បាលនោះដោយសារយូរថ្ងៃពេក បានហើមស្អុយរលួយនិងអណ្ដែតតាមទឹកហូរទើបបណ្ដាលឱ្យដាច់ក្បាលបែបនេះ ។
ក្រោយពីពិនិត្យសាកសពរួចឃើញ ថា មិនមានពាក់ព័ន្ធក្នុងករណីឃាតកម្ម នោះសមត្ថកិច្ចក៏បានប្រគល់សពជូន ឪពុកម្ដាយក្មេងរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតប្រទេសឡាវ ៕
ដោយ៖ ហេង នរិន្ទ្រ