សន្តិសុខ​ឯកជន​ក្រុមហ៊ុន​CGS​ម្នាក់​ សង្ស័យ​តូចចិត្ត​ប្រ​ព​ន្ធមិន​ព្រម​រស់នៅ​ក្បែរ​ ចងក​ស្លាប់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ បុរស​ជា​សន្ដិសុខ​ ឯកជន​ក្រុមហ៊ុន​CGS​ម្នាក់​ត្រូវ​បាន​គេ​ ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​កាលពី​យប់​ ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​អគារ​ស្នាក់​នៅ​ក្រុមហ៊ុន​ដែល​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ បង្ក​ការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ ។​

20151022_094817_resized

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ សង្កាត់​លេខ​២​បានឱ្យ​ដឹង​ថា​ នៅ​វេលា​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទទួល​ សេចក្ដីរាយការណ៍​ពី​តំណាង​ក្រុមហ៊ុន​ថា​ មាន​បុគ្គលិក​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​មុខ​បន្ទប់ទឹក​ក្នុង​ការិយាល័យ​ប៉ុន្ដែ​ពុំ​ដឹងស្លាប់​នៅ​ម៉ោង​ប៉ុន្មាន​នោះ​ទេ​ ។​ បុគ្គលិក​ ជា​សន្ដិសុខ​ដែល​បាន​ចងក​សម្លាប់​ខ្លួន​ នេះ​ឈ្មោះ​ ប៉ែន​ ដា​នី​ អាយុ​៤៨​ឆ្នាំ​ មាន​ ស្រុក​កំណើត​នៅ​ខេត្ដតាកែវ​ បច្ចុប្បន្ន​ ស្នាក់​នៅ​និង​ធ្វើ​ជា​សន្ដិសុខ​ឯកជន​យីហោ​ ខេ​ម​បូ​ឌា​ន​ ជី​អូ​អេ​ហ្វ​ ស៊ី​ឃ្យូ​រី​ធី​ ខូ​អិ​ល​ ធី​ឌី​ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​២​ សង្កាត់​ លេខ​២​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​ជុំវិញ​ការ​ធ្វើ​អត្ដឃាត​នេះ​បើ​យោង​ តាម​ប្រភព​ពី​បុគ្គលិក​ធ្វើ​ការងារ​ជាមួយ​គ្នា​បាន​អះអាង​ថា​ ការ​ចងក​នេះ​ប្រហែល​ មក​ពី​ជន​រង​គ្រោះ​មាន​បញ្ហា​ក្នុង​គ្រួសារ​ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ជន​រង​គ្រោះ​តែងតែ​និយាយ​ថា​ នឹក​ប្រពន្ធ​ដែល​នៅ​ បែក​គ្នា​ហើយ​ខ្លាច​គេ​(​ប្រពន្ធ​)​បែក​ពី​ខ្លួន​និង​ចង់ឱ្យ​ប្រពន្ធ​មក​រស់នៅ​ជិត​តែ​ប្រពន្ធ​មិន​ព្រម​ ។​

​លោក​ សែ​ជូ​ សិទ្ធិ​ជោតិ​ អនុប្រធាន​ មន្ទីរ​សុខាភិបាល​ទទួល​បន្ទុក​ពិនិត្យ​សាកសព​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែនហើយ​ជន​រង​គ្រោះ​បាន​យក​ក្រមា​ក្រឡា​ការ៉ូ​ចង​ផ្អោប​ទៅ​នឹង​បង្កាន់ដៃ​ជណ្ដើរ​មុខ​បន្ទប់​ ទឹក​ដោយ​ឡើង​ជាន់​លើ​បាវ​អង្ករ​ ។​

​ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថ​ កិច្ច​បាន​ប្រគល់​សព​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ តម្កល់សព​ទុក​រង់ចាំ​សាច់ញាតិ​មក​ទទួល​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

20151022_094832_resized 20151022_094627_resized

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print