ខេត្ដកំពង់ធំ៖ ឧបករណ៍អួនក្រឡា ញឹករបាំងព្រួលនិងសាច់សមុទ្ររាប់រយ ម៉ែត្រជាសកម្មភាពនេសាទខុសច្បាប់ នៅតែបង្កឡើងយ៉ាងគគ្រឹកគគ្រេងនៅ ក្នុងចំណុចបរិវេណបឹងរៀល ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ តែគ្មាន សមត្ថកិច្ចអង្គភាពណាមួយចេញបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋប្រកបមុខរបរនេសាទ ត្រីជាលក្ខណៈគ្រួសារមួយចំនួនធំបាន ត្អូញត្អែរថា ត្រីឆ្នាំនេះពុំសូវសម្បូរដូចឆ្នាំ មុនៗទេ ដែលពេលខ្លះពួកគាត់រកត្រី ស្ទើរតែមិនបានហូបផង ពីព្រោះពួកគាត់ បាននេសាទតាមឧបករណ៍បែបបុរាណ ដូចជាប្រើសំណាញ់ រាយមង ចងសន្ទូច និងអង្រុតជាដើម ។ល។ ចំណែកក្រុម ឈ្មួញធំៗបានរត់ការបង់លុយឱ្យទៅ សមត្ថកិច្ចពាក់ព័ន្ធនិងជំនាញដោយ ប្រើឧបករណ៍នេសាទខុសច្បាប់ដូចជា ដាក់របាំងព្រួល លប រ៉ាវ អួនក្រឡាញឹក សាច់សមុទ្ររាប់រយម៉ែត្រ កាត់ស្ទឹង បឹង ព្រែកក្នុង ១ថ្ងៃៗបានត្រីរាប់រយគីឡូ ក្រាមកុំថាឡើយតែត្រីធំ សូម្បីតែកូន ត្រីក៏គ្មានសល់ដែរសមត្ថកិច្ចមិនដែលយកភ្នែកមើលឡើយ ។ បញ្ហានេះធ្វើឱ្យ ប្រជាពលរដ្ឋអស់ជំនឿលើមន្ដ្រីជលផល ខេត្ដកំពង់ធំជាពិសេសលោកជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ កំពុងតែប្រមូលលុយយ៉ាងរំភើយដាក់ ហោប៉ាវដោយមិនដែលគិតពីផល ប្រយោជន៍ជាតិបន្ដិចឡើយ ។
ពាក់ព័ន្ធករណីខាងលើនេះលោកប៉ែន សុវណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្ដកំពង់ធំបានឱ្យដឹងថា លោកធ្លាប់បាន សហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះរួច ម្ដងមកហើយកាលពីរដូវបិទឡូក្នុងត្រី មាសទី៣ ឆ្នាំ២០១៥ តែមិនដឹងថា មាន សកម្មភាពបែបនេះកើតទៀតឡើយ ហើយ ប្រសិនបើមានករណីនេះមែននោះលោក នឹងបញ្ជាកម្លាំងឱ្យចុះទៅពិនិត្យឡើងវិញ ។
ទោះបីជាយ៉ាងនេះក្ដីមហាជនបាន រិះគន់ថា សកម្មភាពនេសាទខុសច្បាប់ ដ៏ច្រើនកន្លែងនេះបានកើតឡើងពាស ពេញផ្ទៃទឹកមិនគួរណាសមត្ថកិច្ចមើល រំលងទេ បែបនេះប្រហែលជាសមត្ថកិច្ច ពាកព័ន្ធនិងមន្ដ្រីជលផលខាងលើខ្លះទទួល បានលាភសក្ការៈហើយមើលទៅ ៕
ដោយ៖ ប៊ុនរិទ្ធី