នគរបាល​តាម​ចាប់​ប្ដី​ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​ដំណឹង​ល្អ​ទាំង​៤​នៅ​ស្រុក​ឆ្លូង​ដែល​ចាប់រំលោភ​ក្មេង​ស្រី​ពីរ​នាក់​

ចែករំលែក៖

​ខេត្ដក្រចេះ​៖​ លោក​ ហ៊ួ​ត​ លឹ​ម​ហៀ​ង​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ខេត្ដក្រចេះ​បានឱ្យ​ដឹង​ថា​ អាជ្ញា​ធរមាន​ សមត្ថកិច្ច​កំពុង​តែ​តាម​រក​ចាប់ខ្លួន​ប្ដី​ ស្ដ្រី​ម្នាក់​ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​ កុមារ​កំព្រា​ ដំណឹង​ល្អ​ទាំង​៤​នៅ​ស្រុក​ឆ្លូង​ ខេត្ដក្រចេះ​ ដែល​បាន​ចាប់រំលោភ​ក្មេង​ ស្រី​ពីរ​នាក់​ អាយុ​ពី​១០​ដល់​១២​ឆ្នាំ​ កាល​ ពី​ដើមខែ​តុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​ ជន​ សង្ស័យ​ឈ្មោះ​ ញ៉​ ធី​ អាយុ​៣៧​ឆ្នាំ​ មាន​ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប​ ។​

see25

​ជនសង្ស័យ​បាន​មក​ស្នាក់​នៅ​ជាមួយ​ ប្រពន្ធ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ដំណឹង​ល្អ​ទាំង​៤​ នៅ​ភូមិ​ជ្រោយ​ថ្ម​ ឃុំ​ឆ្លូង​ ស្រុក​ ឆ្លូង​ក្រោយ​ពី​បាន​ប្រព្រឹត្ដ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ហើយ​ជន​នោះ​បាន​គេចខ្លួន​បាត់​ ។​

​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​មានរឿង​អាស្រូវ​ ប្រពន្ធ​ឈ្មោះ​ ណេ​វ​ សៃ​ហ៊ួ​រ​ អាយុ​៣២​ឆ្នាំ​ ជា​នាយិកា​មជ្ឈមណ្ឌល​ដំណឹង​ល្អ​ទាំង​៤​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​នគរបាល​ស្រុក​ ឆ្លូង​ កាលពី​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ក្នុង​ពាក្យបណ្ដឹង​បាន​បញ្ជាក់​ថា​ ប្ដី​របស់​ គាត់​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ ក្មេង​ស្រី​ចំនួន​២​នាក់​ អាយុ​១០​ឆ្នាំ​ម្នាក់​ និង​អាយុ​១២​ឆ្នាំ​ម្នាក់​ ក្នុង​ចំណោម​ក្មេង​ កំព្រា​ជិត​១០​នាក់​ដែល​នៅ​ក្នុង​ម​ជ្ឈ​ មណ្ឌលកុមារ​កំព្រា​ ភូមិ​ជ្រោយ​ថ្ម​លើ​ ឃុំ​ឆ្លូង​ ស្រុក​ឆ្លូង​ ខេត្ដក្រចេះ​ ។​ ការ​រំលោភ​ នោះ​បាន​សម្រេច​ជា​ច្រើន​ដង​ចាប់ពី​ យប់​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ពេល​ដែល​រូប​គាត់​បាន​ឡើង​ទៅ​ចូលរួម​សិក្ខាសាលា​នៅ​ទីរួមខេត្ដ​ ។​

​លោកស្រី​ នាយិកា​ បានឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ត្រឡប់​មក​ពី​ទីរួមខេត្ដ​វិញ​ក្មេង​ ស្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​បាន​ប្រាប់​ គាត់​ថា​ ឈ្មោះ​ ញ៉​ ធី​ ជា​ប្ដី​របស់​គាត់​បាន​ លួងលោម​ឱ្យ​លុយ​៥.០០០​រៀល​រៀង​ រាល់ពេល​ដែល​ជនសង្ស័យ​ធ្វើ​សកម្ម​ ភាព​រំលោភ​ និង​ប្រាប់​ថា​ធំ​ឡើង​ទិញ​ផ្ទះ​ សម្ភារ​ផ្សេងៗ​ទៀត​និង​គំរាម​មិន​ឱ្យ​ប្រាប់​អ្នក​ណា​ឡើយ​ ។​

​ប្រធាន​សម្របសម្រួល​សមាគម​ អា​ដ​ហុ​ក​ប្រចាំ​ខេត្ដក្រចេះ​ កញ្ញា​ ហ៊ាន​ ជាវ​គុណ​បានឱ្យ​ដឹង​ថា​ អាណាព្យាបាល​ របស់​ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​បាន​ ដាក់​ពាក្យបណ្ដឹង​មក​សមាគម​អា​ដ​ហុ​ក​ កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ ដើម្បី​ឱ្យ​ជួយ​រក​យុត្ដិធម៌​ដល់​គ្រួសារ​ របស់​គាត់​ ព្រោះ​រឿង​នេះ​វា​កើតឡើង​ជិត​ ១​ខែ​ហើយ​មិន​ទាន់​ឃើញ​ចាប់​ជនល្មើស​ បាន​នៅឡើយ​ទេ​ និង​សុំ​ឱ្យ​សមាគម​ អា​ដ​ហុ​ក​ជួយ​រក​កន្លែង​ឱ្យ​កូន​គាត់​រស់នៅ​ និង​រៀនសូត្រ​យក​ជំនាញ​ផ្សេងៗ​ផង​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print