ត​ខ្សែភ្លើង​ដើម្បី​ឆក់​ត្រី​ខុស​លក្ខណៈ​បច្ចេកទេស​ឆក់​ខ្លួនឯង​ស្លាប់

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ខណៈ​ដែល​ចេញ​ទៅ​ឆក់​ត្រី​នៅ​ស្រះ​ក្បែរ​ផ្ទះ​ ហើយ​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ខ្លួនឯង​ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ស្នាយ​បុណ្យ​ ឃុំ​ជី​ផុ​ច​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ ។​

IMG-20151022-WA0005

​សមត្ថកិច្ច​នគរបាល​ស្រុក​មេ​សាង​បាន​ឲ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​មានឈ្មោះ​ អាត​ ថា​ត​ដ​ អាយុ​ ៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្នាយ​បុណ្យ​ ឃុំ​ជី​ផុ​ច​ ស្រុក​មោ​យ​សាង​ បាន​យក​ខ្សែភ្លើង​ និង​ឧបករណ៍​ឆក់​ត្រី​ (​ត​ភ្លើង​)​ ចេញពី​ខាងក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ​ឆក់​ត្រី​ក្នុង​ស្រះ​នៅ​ចំងាយ​ ប្រមាណ​១០​ម៉ែត្រ​ ពី​ផ្ទះ​ហើយ​បាន​ឆក់​ខ្លួនឯង​ស្លាប់​នៅ​និង​កន្លែង​ដោយ​មិន​មាន​អ្នក​ភូមិ​និង​ក្រុម​គ្រួសា​ជួយ​សង​គ្រោះ​បាន​នោះ​ទេ​។​

​ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​មក​ ដើម្បី​ជួយ​សង្គ្រោះ​ តែ​ពេល​ទៅ​ដល់​កន្លែង​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។​

​សមត្ថកិច្ច​នគរបាល​បាន​ពិនិត្យ​លើ​សាកសព​ ឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ត​ខ្សែភ្លើង​ខុស​លក្ខណៈ​បច្ចេកទេស​បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​ពិតប្រាកដ​មែន​។​

​ក្រោយ​ពី​ពិនិត្យ​សាកសព​រួច​ សមត្ថកិច្ច​នគ​បាល​ក៏​បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

rfr (2)IMG-20151022-WA0006 IMG-20151022-WA0004

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print