អ.ហខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចមានស្ថានទម្ងន់ទោស(វាយដណ្តេីមយកម៉ូតូនិងខ្សែរក)មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបន្ទាប់ពីពួកគេបានធ្វេីសកម្មភាព លួចមានស្ថានទម្ងន់ទោស(វាយដណ្តេីមយកម៉ូតូនិងខ្សែរក)មិនបានសម្រេច ក៏ប្រទះជាមួយកម្លាំងល្បាតអន្តរាគមន៍ចាប់បានម្នាក់ ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ ។

image2

ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង០៤និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ២០៨កែងផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះ លី វិសិដ្ឋិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៣អឺ៣ ផ្លូវ៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។ ចំណែកឯជនរងគ្រោះមានគ្នា៣នាក់ ទី១.ឈ្មោះ ណុប ណាវី ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេឡាស់វេហ្គាស ទី២.ឈ្មោះ ការ ចំរ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្លឹបGL និងទី៣. ឈ្មោះ ឈៀង សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមេការខារ៉ាអូខេឡាស់វេហ្គាស់ ។

លោក អនុសេនីយ៏ឯក លី គឹមឡេង មេបញ្ជាការរង អ.ហដូនពេញ បានឲ្យដឹងថា  នៅមុនពេលកេីតហេតុជនរងគ្រោះទាំង០៣នាក់និងមិត្តភ័ក្រ្ត០២នាក់ទៀត បានជិះម៉ូតូ០២គ្រឿង ម៉ាកWAVEនិងម៉ាកCUB90 តាមផ្លូវ៥១ពីជេីងទៅត្បូងដល់ចំណុចផ្លូវ៥១កែង២១៤ ស្រាប់តែមានជនសង្ស័យ០៣នាក់ជិះមកកៀម៉ូតូជនរងគ្រោះអោយឈប់ ហេីយនិយាយថា មិចបានឯងមេីលមុខអញ? និយាយរួចជនសង្ស័យឈ្មោះ លី  វិសិដ្ឋិ បានយកខ្សែក្រវាត់វាយឈ្មោះ ការរ៉ាត់ ហេីយបក្សពួកវា០២នាក់ទៀតបានស្ទះមកដណ្តេីមខ្សែកនិងសោម៉ូតូពីជនរងគ្រោះ០២នាក់ទៀត។ ភ្លាមនោះជនរងគ្រោះនិងសាក្សីដែលឃេីញហេតុការបានស្រែក ធ្វេីអោយជនសង្ស័យ០២នាក់ភ័យក៏រត់ឡេីងជិះម៉ូតូគេចខ្លួនរីឯជនសង្ស័យឈ្មោះ លី វិសិដ្ឋិ បានរត់គេចខ្លួនដល់ចំណុចផ្លូវ៥១កែង២១៤ក៏ត្រូវកម្លាំងល្បាតឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញកសាងសុំណុំរឿងបញ្ចូនបន្តទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕

image1

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print