ភ្នំពេញ៖ ស្ត្រីម្នាក់បានចាញ់បោកប្រុសព្រាន តាមរយៈទូរស័ព្ទច្រឡំលេខ ស្គាល់គ្នាជាង១ខែ បង្កើតជាទំនាក់ទំនងស្នេហានិងគ្នា រហូតឲ្យប្រុសព្រាននោះមកស្គាល់បន្ទប់ជួលដែលខ្លួនស្នាក់នៅ ថែមទាំងសុខចិត្តប្រគល់ខ្លួនប្រាណឲ្យទៅបុរសដែលខ្លួនស្រលាញ់ ។ ចុងក្រោយពីបានរួមរស់ជាមួយគ្នាបានត្រឹមតែមួយអាទិត្យ ស្រាប់តែប្រុសបងលួចយក លុយ និងម៉ូតូរបស់អូនទៅបាត់ បន្សល់ទុកអនុស្សាវរីយ៍រូបថត១សន្លឹក កាន់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកតែប៉ុណ្ណោះ ។
ករណីខាងលើនេះបានកើតឡើងតាំងពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញ រហូតដល់ម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នំា២០១៧នេះ ដោយមិនឃើញជនសង្ស័យយកម៉ូតូមកបន្ទប់ជួលវិញទើបសម្រេចចិត្តមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តងដែលមានទីតាំងនៅចំណុចបន្ទប់ជួលភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថាស្ត្រីរងគ្រោះមានឈ្មោះ ប៉ា សាម៉េត អាយុ៣៥ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។និងមានស្រុកកំណើតភូមិ ឃុំសំរោង ស្រុកស្វាយអន្ទរខេត្តព្រៃវែង។ ចំណែកប្រុសព្រានដែលជាជនឆបោកនោះគ្រាន់តែដឹងថា ឈ្មោះ សុខុម អាយុ៣៥ឆ្នាំហើយមិនមានមុខរបរពិតប្រាកដនោះទេគ្រាន់តែប្រាប់នាងថាសព្វថ្ងៃគេរស់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នាង ប៉ា សាម៉េត អាយុ៣៥ឆ្នាំមុខរបរកម្មការិនិរោងចក្របានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖នាងនិងជនសង្ស័យបានស្គាល់គ្នាតាមរយះទូរស័ព្ទច្រឡុំលេខជាមួយនិងបុរសខាងលើអស់រយះពេលជាង១ខែមកហើយៗ ។ បុរសខាងលើចេះតែខលមកទាក់លួងលោមសាសងសេ្នស្រហាដោយសុំលាញ់នាងនិងសុំមកលេងបន្ទប់ជួលរបស់នាងស្នាក់នៅដោយសារតែពាក្យលួងលោមផ្អែមល្ហែមធ្វើឲ្យនាងទន់ចិត្តអាណិតស្រលាញ់បុរសនោះក៍យល់ព្រមឲ្យមកស្គាល់បន្ទប់ជួលនិងឲ្យស្នាក់នៅជាមួយបង្កើតជាសេ្នហារួមរស់ដេកជាមួយគ្នាបានមួយអាទិត្យស្រាប់តែប្រុសព្រាននោះបែជាបោកយកម៉ូតូរបស់នាង១គ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ ខ្មៅសេរី២០០៨ឡើងតែម២០១៥ពាក់ស្លាកលេខព្រៃវែង1A-0862យកទៅបាត់កាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧ម៉ោងប្រហែល១២និង៣០នាទីគឺនៅពេលដែលនាងបានអោយបុរសខាងលើយកម៉ូតូឌុបនាងទៅធ្វើការ។ហើយជននោះបានយកម៉ូតូនាងមកបន្ទប់ជួលវិញរហូតដល់ល្ងាចនាងបានខលហៅមកដឹកនាងវិញស្រាប់តែទូរស័ព្ទ២ប្រព័ន្ធខលមិនចូលពេលនាងមកដល់បន្ទប់ជួលក៍មិនឃើញថែមទាំងក្នុងបន្ទប់បាត់លុយអស់រលើងទើបដឹងថាចាញ់បោកបុរសជាជនសង្ស័យ។
នាងប្រាប់បន្តថាមួយល្ងាចដល់យប់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧នាងបានព្យាយាមទំនាក់ទំនងទៅបុរសខាងលើដែតែមិនអាចទំនាក់ទំនងបានសោះព្រោះគេបិទូរស័ព្ទរហូតដល់ព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ទើបនាងសម្រេចចិត្តមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដោយមានកាន់រូបថតរបស់ជនសង្ស័យ១សន្លឹកមកជាមួយផង។
ហើយសម្ភារដែលជននោះលួចទៅនោះមានម៉ូតូមួយគ្រឿងមានទាំងកាតគ្រឺនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកាតធ្វើការរបស់នាងនិងប័ណ្ណពិនិត្យសុខភាព(ប.ស.ស)និងលុយ១០០ដុល្លានិងទូរស័ព្ទអាយហ្វូនមួយគ្រឿងទៀត៕ ដោយ៖ តុង សីហា