គណៈបញ្ជាការឯកភាពខណ្ឌសែនសុខត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនចំនួន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខធ្វើការឃាត់ខ្លួនខណៈដែលពួកគេបានរក្សាទុកនៅសារធាតុញៀនជាប់ខ្លួន ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៩យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ១៩៨៦  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

804661_914208701967524_180721787_n

ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះថន វិច ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករជុសជុុលរថយន្ត ស្នាក់នៅសង្កាត់ឃ្មួញខណ្ឌសែនសុខ មានស្រុកកំណើតភូមិមានជ័យ ឃុំដំបូករួង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះយ៉ាន ផានិត ភេទប្រុសអាយុ១៧ឆ្នាំធ្វើការជាមួយគ្នាមានស្រុកកំណើត ភូមិមានជ័យ ឃុំដំបូករួង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានអោយដឹងថាមុននឹងឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានដាក់គោលដៅត្រួតពិនិត្យនិងឆែកឆេអាវុធជាតិផ្ទុះ ដើម្បីការពារសន្តិសុខសុវត្ថិភាពជួនប្រជាពលរដ្ឋហើយក៏ឃើញជនសង្ស័យទាំង២នាក់គួរអោយសង្ស័យក៏ហៅឲ្យឈប់ធ្វើការឆែកឆេរកឃើញថ្នាំញៀនចំនួន១កញ្ចប់នៅជាប់ខ្លួនទើបធ្វើការឃាត់ខ្លួនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាពួកគេបានទៅទិញថ្នាំញៀននេះនៅចំណុចមុខពេទ្យលោកសង្ឃ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ពិតប្រាកដមែនដោយទិញក្នុងតំលៃ៣មុឺនរៀល ដើម្បីយកមកជក់ពេលជិះមកដល់ចំណុចកើតហេតុក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

12178994_914208651967529_2065950846_n 12179120_914208668634194_1212419887_n 12170354_914208655300862_1169645839_n

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print