​បុរស​៧​នាក់​ក្លែង​ជា​ព្រះសង្ឃ​ទៅ​ដើរ​រក​ប្រាក់​នៅ​ថៃ​ត្រូវ​គេ​ចាប់​បញ្ជូន​មក​វិញ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ បុរស​ខ្មែរ​៧​នាក់​រស់នៅ​ខេត្តកំពត​បាន​ស្លៀក​ក្រង​ស្បង់​ជីវរ​ក្លែង​ក្លាយជា​ព្រះសង្ឃ​ធ្វើ​ឱ្យ​ប៉ះពាល់​វប្បធម៌​សាសនា​ហើយ​នាំ​គ្នា​ទៅ​ដើរ​បិណ្ឌបាត​រក​ប្រាក់​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នា​២០១៥​ ។​

IMG_6590

​សង្ឃ​ក្លែងក្លាយ​ទាំងនោះ​បន្ទាប់​ពី​តម្រួត​ថៃ​ចាប់​បញ្ជូន​ដល់​ប្រទេស​កម្ពុជា​ ហើយ​ត្រូវ​បាន​ អាជ្ញាធរ​កម្ពុជា​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ចាប់​បញ្ជូន​មក​កាន់​វត្ត​ត្រាច​ ក្រុង​ប៉ោយ​ប៉ែ​ត​ ក្នុង​នោះ​មាន​៣​នាក់​រត់គេច​ខ្លួន​ទាំង​ស្លៀក​ស្បង់​ជីវរ​។​ ចំណែក​៤​នាក់​ទៀ​ត្រូវ​បាន​លោ​គ្រូ​ព្រះ​ អនុ​គុណ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​ដោះ​ស្បង់​ជីវរ​ចេញ​ហើយ​ឱ្យធ្វើ​កិច្ចសន្យា​ប​ញ្ឆ​ប់​សកម្មភាព​ទ​ង្វើ​អាក្រក់​បង្ក​ប៉ះពាល់​ទៅ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​បែប​នោះ​តទៅ​ទៀត​។​ជន​ទាំង​៤​នាក់​នោះ​ក្រោយ​ពី​ឱ្យធ្វើ​កិច្ចសន្យា​រួច​ហើយ​ក៏​ត្រូវ​បាន​ដោះ​លែង​ទៅ​ស្រុក​កំណើត​វិញ ​។​

​បើ​តាម​សម្តី​របស់​ជន​ក្លែង​ជា​ព្រះសង្ឃ​ខាងលើ​គឺ​ពួក​គេ​បាន​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​តាម​រយៈ​ការ​អូស​ទាញ​របស់​មេខ្យល់​ពីព្រោះ​មេខ្យល់​គេ​អះអាង​ថា​ក្លែង​ជា​ព្រះសង្ឃ​ ដើរ​បិណ្ឌបាត​រក​ប្រាក់​នៅ​ដី​ថៃ​បាន​ងាយស្រួល​ទើប​ពួក​គេ​ធ្វើ​បែប​នោះ ។​

​ពួក​គេ​នាំ​គ្នា​សន្យា​ថា​និង​ប​ញ្ឆ​ប់​សកម្មភាព​មិន​ឱ្យ​កើត​មាន​ជា​លើក​ទី​២​នោះ​ឡើយ​ ហើយ​និង​ខិតខំ​រកស៊ី​តាម​សមត្ថភាព​ឱ្យ​ស្រប​តាម​ផ្លូវច្បាប់​នោះ​វិញ ​។​

​សូម​បញ្ជាក់​ថា​ នេះ​មិនមែន​ជា​លើក​ទី​១​ នោះ​ទេ​ សម្រាប់​ជនខិលខូច​បាន​ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌបាត​រក​ប្រាក់​នៅ​ប្រទេស​ថៃ​។​កន្លង​មក​គេ​ក៏​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​ក្លែងក្លាយ​បាន​ដើរទៅ​បិណ្ឌបាត​នៅ​ក្នុង​ប្រទេស​ថៃ​ ហើយ​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​។​ជុំវិញ​នៃ​ការ​ដោះ​លែង​ជនខិលខូច​ដែល​យក​សាសនា​ដើរ​បោកប្រាស់​គេ​បែប​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​លើក​ឡើង​ថា​គួរ​ណាស់​ត្រូវ​ចាប់​ពួក​គេ​យក​ទៅ​អនុវត្ត​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​ បន្តិច​ដើម្បី​ឱ្យ​រាងចាល​ បើ​មិន​វិធានការ​ម៉ឺងម៉ាត់​នោះ​ទេ​ថ្ងៃក្រោយ​ជនខិលខូច​នៅ​តែ​បន្ត​ធ្វើ​ សកម្មភាព​បែប​នេះ​តទៅ​ទៀត​ជាក់​ជា​មិន​ខាន​នោះ​ឡើយ​ ៕​

IMG_6593IMG_6591IMG_6589IMG_6588IMG_6595IMG_6592 - CopyIMG_6594

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print